• 2019-09-17 01:28:38
  • ព័ត៌មាន

បង្ហាញ​ឈ្មោះ​រថយន្ត​ទាំង ១០ ​លក់​ដាច់​ខ្លាំង​បំផុត​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍

  • 2019-09-17 01:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឡប់​ទៅ​របាយការណ៍​កាល​ពី​ឆ្នាំ​ចាស់ ២០១៨ ​បើ​យោង​តាម seasia.co ​បាន​បង្ហាញ​នូវ​រថយន្ត​លក់​ដាច់​បំផុត​ប្រចាំ​ឆ្នាំ​ទាំង ១០ នៅ​ប៉ែក​អាស៊ីអាគ្នេយ៍ ​ដែល​តួ​លេខ​ទាំង​នោះ​សម្រង់​ចេញ​ពី​របាយការណ៍​លក់​ក្នុង​ប្រទេស​ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា។

ជា​តួ​លេខ​ដប់​ខែ​ដំបូង​ប្រចាំ​ឆ្នាំ ២០១៨ រថយន្ត Toyota Hilux និង Isuzu D-Max ដែល​ផលិត​នៅ​ប្រទេស​ថៃ​ឈរ​លេខ ១ និង​លេខ ២ លក់​ចេញ​បាន ១៥២ ០៥៤ គ្រឿង និង ១៣៤ ៩០២ គ្រឿង។

ដោយ​ឡែក​ចំណាត់ថ្នាក់​ទី ៣ បាន​ទៅ​លើ​រថយន្ត Perodua Axia មាន​ប្រភព​នៅ​ប្រទេស​ម៉ាឡេស៊ី​លក់​ចេញ​បាន ៨៩ ៣៧៣ គ្រឿង តាម​ពី​ក្រោយ​ដោយ Toyota Vios មាន ៨២ ៨៦៦ គ្រឿង និង​ Toyota Avanza មាន ៨១ ១៨៨ គ្រឿង។

ត្រកូល Mitsubishi Xpander ដែល​ពេញ​និយម​បំផុត​នៅ​ឥណ្ឌូណេស៊ី​ឈរ​នៅ​លេខ ៦ លក់​ចេញ​បាន ៧៧ ៦៨៨ គ្រឿង ខណៈ​លេខ ៧ បាន​ទៅ​លើ Honda City មាន ៧៤ ៨៦២ គ្រឿង ហើយ Toyota Innova មាន ៧៣ ៧៥០ គ្រឿង ស្រប​ពេល Honda HR-V និង Ford Ranger បិទ​តារាង​កំពូល​ទាំង ១០ មាន ៧១ ៣៧៤ គ្រឿង និង ៦៦ ៩៣៤ គ្រឿង៕

អានអត្ថបទ:

ប្រភព៖ Asiaone ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់