• 2019-09-13 10:03:35
  • ព័ត៌មាន

ពិសេសហ្មង! រថយន្តភីកអាប់បច្ចេកវិទ្យាអាល្លឺម៉ង់ បញ្ចុះតម្លៃរហូតដល់ ៩ ពាន់ដុល្លារ

  • 2019-09-13 10:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Volkswagen Cambodia បានបញ្ចេញនូវប្រូម៉ូសិនដ៏ពិសេសមួយសម្រាប់រថយន្តភីកអាប់ម៉ូដែល Amarok ស៊េរីថ្មីរបស់ខ្លួន ដែលពេលនេះមានការបញ្ចុះតម្លៃពិសេសរហូតដល់ ៩ ០០០ ដុល្លារ

Amarok បំពាក់មានកុងទ័រប្រភេទអេឡិចត្រូនិក ចង្កៀងមុខ Xenon បំពាក់ដោយគ្រាប់អំពូល LED ជុំវិញ(អំពូលបំភ្លឺពេលថ្ងៃ) ដៃចង្កូតស្រោបដោយស្បែកសុទ្ធភ្លឺរលោង ឃ្លុបដាក់ឥវ៉ាន់មានទទឹង ១,២២២ មីលីម៉ែត្រ ទំហំធំទូលាយ ២,៥២ ម៉ែត្រការេ ងាយស្រួលក្នុងការដាក់ទំនិញផ្សេងៗ ដែលមានកម្លាំងសេស ១៧៩ ប្រអប់លេខអូតូ ៨ វគ្គ។

Amarok ស៊េរីថ្មីចុងក្រោយនេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាជំនួយការបើកបរជាច្រើនដូចជា ប្រព័ន្ធហ្វ្រាំង ABS ជំនួយការឡើងចំណោតខ្ពស់មានសុវត្ថិភាព ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ និងមានសមត្ថភាពដឹកសណ្ដោងបានដល់ ៣,៥ តោន ប្រព័ន្ធ 4MOTION® ដំណើរការកង់ទាំងបួនដោយស្វ័យប្រវត្តិឆ្លាតវៃ និងប្រព័ន្ធទប់លំនឹងជួយឲ្យតួរថយន្តមានលំនឹងល្អមិនគ្រលែងខ្លាំង ប្រព័ន្ធសុវត្ថិភាព ergoComfort ជួយអ្នកបើកបរសម្រួលការចុកខ្នងចង្កេះពេលបើកផ្លូវឆ្ងាយ។

បញ្ជាក់ថាការបញ្ចុះតម្លៃគឺមានចំនួនកំណត់ ហេតុនេះកុំឲ្យឱកាសក្លាយជាម្ចាស់រថយន្តភីកអាប់បច្ចេកវិទ្យារបស់អាល្លឺម៉ង់ កន្លងផុតទៅឲ្យសោះ។ ព័ត៌មានលំអិតអាចអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Volkswagen ដែលស្ថិតនៅ #9392, មហាវិថីសហព័ន្ធរុស្សី ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ 023 919 999 / 095 999 820

អត្ថបទ៖ សុខហេង

មតិយោបល់