• 2019-09-14 00:45:00
  • ព័ត៌មាន

ហេតុផលមួយចំនួន គួរចាំ iPhone 2020

  • 2019-09-14 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​នេះ Apple បាន​ប្រកាស​ iPhone ទាំង​បី​ម៉ូឌែល ដែល​ធ្វើ​ឲ្យ​ Fan ជា​ច្រើន​មិន​សប្បាយ​ចិត្ត ដោយសារ​វា​ពុំ​ជា​មាន​មុខងារ​អ្វី​ប្លែក​ច្រើន​ប៉ុន្មាន​ទេ ហើយ​លក់​ក្នុង​តម្លៃ​ថ្លៃ​ទៀត​៖

iPhone 11 Pro

មូល​ហេតុ​ដែល​មិន​គួរ​ទិញ​ iPhone ឆ្នាំ​នេះ

  • iPhone 11 មាន​​អេក្រង់ LCD ​បង្ហាញ​នៅ​កម្រិត​ ៧២០ ភិកសែល​​ដដែល មិន​ខុស​ពី​ឆ្នាំ​មុន​ ហើយ​ថែម​ទាំង​ដាក់​លក់​ក្នុង​តម្លៃ​ទៀត​ផង

  • រូបរាង​មិន​មាន​អ្វី​ប្រែ​ប្រួល​ខ្លាំង​តាំង​ពី iPhone X (២០១៧)

  • ក្បាល​ឆក​នៅ​ដដែល ខណៈ​ពេល​ស្ទើរ​តែ​គ្រប់​ក្រុមហ៊ុន​ផ្សេង​ចាំ​ផ្ដើម​​ប្រើ​អេក្រង់​លាត​ពេញ​ខាង​មុខ

  • ពុំ​មាន​បច្ចេកវិទ្យា Reverse Wireless-charging សម្រាប់​សាក​ឧបករណ៍​ដទៃ​ទៀត

  • កាមេរ៉ា​ប្រភេទ telephoto នៅ​ត្រឹម 2x optical zoom ដដែល

  • គ្មាន​ Refresh rate ៩០Hz ឬ ១២០Hz

  • ល្បឿន​ A13 ពុំ​សូវ​លឿន​ជាង​ A12 ប៉ុន្មាន​ទេ

រូបតំណាង

អ្វី​ដែល​ iPhone ឆ្នាំ​ក្រោយ​អាច​នឹង​មាន៖

  • កែ​ប្រែ​រូបរាង​ថ្មី

  • អេក្រង់ OLED ទាំង​ ៣ ម៉ូឌែល (អាច​មាន Hgh refresh rate ដូច​មាន​លើ iPad Pro)

  • ក្បាល​ឆក​តូច​ជាង​មុន

  • TouchID ឬ ស្កេន​ម្រាម​ដៃ​អាច​នឹង​មក​វិញ ហើយ​ស្ថិត​ក្រោម​អេក្រង់

  • ប្រើ USB-C ជំនួស​ឲ្យ​ Lightning port ដែល​មាន​តាំង​ពី iPhone 5 (ស្ទើរ​គ្រប់​ទូរសព្ទ​និង​laptop ប្រើ​ USB-C សម្រាប់​សាក)។ ការ​ប្រើប្រាស់ USB-C វា​ន័យ​ថា iPhone អាច​សាក​លឿន​ជាង​មុន​ ផ្ទេរ​ឯកសារ​ទៅ​កុំព្យូទ័រ​លឿន និង​ខ្សែ​មួយ​អាច​ប្រើ​ជាមួយ​​គ្រប់​ឧបករណ៍​ដទៃ

  • អាច​ដំណើរ​ការ​ជា​មួយ​អ៊ីនធឺណិត​ 5G

  • មាន​ការ​ប្រែ​ប្រួល​ថែម​ទៀត​នៅ​លើ​​កាមេរ៉ា អាច​នឹង​មាន​កាមេរ៉ា​ ១ គ្រាប់​ទៀត

អាន​បន្ត៖

ប្រភព៖ Zing ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់