• 2019-09-13 06:30:44
  • ព័ត៌មាន

Apple លាក់ជិតរឿងសម្ងាត់ពីរលើ iPhone 11 ឥឡូវមានគេទម្លាយចេញហើយ

  • 2019-09-13 06:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ប្រកាស​បង្ហាញ iPhone 11 នា​ថ្ងៃ​ទី ១០ ​កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន​យក្ស​អាមេរិក Apple ពុំ​បាន​បង្ហើប​ជាក់លាក់​នូវ​ទំហំ RAM និង​ទំហំ​ថាមពល​ថ្ម (mAh) មាន​លើ iPhone ទាំង​បី​សេរ៊ី​របស់​ខ្លួន​នោះ​ឡើយ។

កើត​ជា​ចម្ងល់​ដ៏​គួរ​ឲ្យ​ចង់​ដឹង​មួយ ជា​ពិសេស​សម្រាប់​អតិថិជន​ដែល​បម្រុង​លុយ​ត្រៀម​ចែចូវ​ iPhone សេរ៊ី​ឆ្នាំ ២០១៩។ មក​ទល់​ថ្មីៗ​នេះ​តាម​ប្រភព​ពី​ @OnLeaks ​បាន​ចុះ​ផ្សាយ​នូវ​ចំណុច​ដែល Apple បាន​លាក់បាំង​ដូច​មាន​ខាង​ក្រោម៖

  • iPhone 11 មាន RAM ទំហំ 4GB + ​ថាមពល​ថ្ម ៣ ១១០mAh (XR = 3GB + ២ ៩៤២mAh)

  • iPhone 11 Pro មាន RAM ទំហំ 6GB + ថាមពល​ថ្ម ៣ ១៩០mAh (XS = 4GB + ២ ៦៥៨mAh)

  • iPhone 11 Pro Max មាន RAM ទំហំ 6GB + ថាមពល​ថ្ម ៣ ៥០០mAh (XS Max = 4GB + ៣ ១៧៤mAh)

អានអត្ថបទ:

ប្រភព៖ Twitter ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់