• 2019-09-13 06:40:06
  • ព័ត៌មាន

ពន្ធនាគារ​បើក​ទ្វារ​ចាំ ក្រោយ​និស្សិត​ចិត្ត​ខ្លាំង ២ រូប​ Hack ចូល​ឯកសារ​សម្ងាត់​របស់ Trump

  • 2019-09-13 06:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន CyberScoop បាន​រាយការណ៍​ថា​និស្សិត​អាមេរិក ២ រូប​មាន​ឈ្មោះ Andrew Harris វ័យ ២៤ ឆ្នាំ និង Justin Hiemstra វ័យ ២២ ឆ្នាំ​កំពុង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ ឆ្នាំ ក្រោយ​លុកលុយ Hack ចូល​ឯកសារ​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

ត្បិត​ការ​ព្យាយាម​របស់​ជន​បង្ក​ទាំង​ពីរ​ពុំ​ទទួល​បាន​ជោគជ័យ​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដដែល។ ការ Hack នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​នៅ​ឆ្នាំ ២០១៦ អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​លោក Trump បដិសេធ​មិន​ប្រគល់​នូវ​ព័ត៌មាន​ទាក់ទិន​នឹង​ពន្ធ​ដូច​បេក្ខភាព​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ឯ​ទៀត។

ហេតុ​នោះ​ហើយ​ Harris ក៏​ផ្តើម​មាន​គំនិត​តាម​រយៈ​ការ​បំពេញ​បែបបទ​ FAFSA ក្លែងក្លាយ​ក្នុង​ការ​ស្នើ​ចូល​ឯកសារ​ពន្ធ​របស់ Trump។ នៅ​ថ្ងៃ​ទី ២ វិច្ឆិកា ឆ្នាំ ២០១៦ អ្នក​ទាំង​ពីរ​បាន​ព្យាយាម​បង្កើត​នូវ​ឯកសារ​ក្លែងក្លាយ​ដែល​បន្លំ​ខ្លួន​ជា​សមាជិក​គ្រួសារ​របស់ Trump ហើយ​ធ្វើ​ការ​ Reset នូវ​កូដ​សម្ងាត់​និង​លុកលុយ​ដល់ Security Number ទៀត​ផង ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

និស្សិត​ទាំង​ពីរ​រូប​ចុង​ក្រោយ​បាន​សារភាព​ទោសកំហុស ក្រោយ​មាន​ការ​ចោទ​ប្រកាន់​និង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រយៈ ពេល ២ ឆ្នាំ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់