• 2019-09-13 01:56:30
  • ព័ត៌មាន

Samsung កំពុងសម្ងំផលិតមុខងារថតរូបថ្មី ដូចមានលើ iPhone 11 Pro

  • 2019-09-13 01:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ចេញ​នូវ​មុខងារ "Deep Fusion” ដែល​មាន​​បំពាក់​លើ​ត្រកូល​ iPhone 11 ​ដោយ​សន្យា​ថា​អាច​​ផលិត​រូបភាព​ស្អាត​បំផុត ដោយ​សារ​រូបមន្ត​ Machine Learning ដ៏​ឈ្លាស​វៃ។ បើ​ផ្អែក​តាម​ចចាមអារ៉ាម​ចុង​ក្រោយ​ Samsung កំពុង​សម្ងំ​ផលិត​មុខងារ​​ផ្ទាល់​ខ្លួន​នេះ​ផង​ដែរ។

Ice Universe ដែល​ជា​ប្រភព​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ដ៏​ល្បី និង​ព្យាករណ៍​ត្រូវៗ​បំផុត​នោះ​ អាច​ឲ្យ​គេ​ជឿជាក់​បាន​អំពី​ដំណឹង​ចុង​ក្រោយ​នេះ។ ប្រភព​នេះ​បាន​លើក​ឡើង​ថា​​មុខងារ​ស្រដៀង "Deep Fusion” នេះ អាច​នឹង​មាន​នៅ​លើ Galaxy S11 ដែល​ចេញ​ឆ្នាំ​ក្រោយ។

​មុខងារ​ជំនួយ​ដល់​ការ​ថត​រូប​នេះ នឹង​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ NPU នៅ​ក្នុង​បន្ទះ​ឈីប Exynos ជំនាន់​ថ្មី ដោយ​ត្រូវ​មាន​ល្បឿន​គណនា​លឿន​ ក្នុង​ការ​​ត្របាញ់​រូបភាព​ច្រើន​សន្លឹក​ចូល​គ្នា។ មុខងារ Deep Fusion របស់ Apple គឺ​ថត​យក​រូបភាព ៩ សន្លឹក រួច​បញ្ចូល​រូបភាព​ទាំង​នេះ​ចូល​គ្នា ផលិត​ចេញ​ជា​រូប​មួយ​សន្លឹក មាន​ Detail ខ្ពស់ និង​​កាត់​បន្ថយ​គ្រាប់ Noise បាន​ល្អ៕​

ចុចអាន ៖ មក​ដឹង​ច្បាស់អំពី​ចំណុច​ពិសេសៗ​ iPhone 11 Pro និង​ 11 Pro Max

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់