• 2019-09-13 01:00:00
  • ព័ត៌មាន

អាថ៍កំបាំងក្រុមហ៊ុនទូរសព្ទមួយ តាំងពីគេមិនសូវស្គាល់ រហូត​ឡើង​កូដ​ខ្លាំងនៅកម្ពុជា

  • 2019-09-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​កំពុង​ឡើង​កូដ​ខ្លាំង​ ​រហូត​អាច​គ្រង​តំណែង​ជួរមុខ​គេ​នៅ​កម្ពុជា​ ​និង​​ប្រទេស​ពីរ​ផ្សេងទៀត​។​​ ខាងក្រោម​នេះ​ជាហេតុ​ផល​ចម្បង​ៗ​ ​នៅ​ពីក្រោយខ្នង​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នដ៏​ធំ​មួយ​នេះ​៖​ ​

បច្ចេកវិទ្យាសាកភ្លើងលឿន Super VOOC 3.0 លើ F11 Pro

​ហេតុផល​ទី ១​៖​ ​OPPO​ ដែល​តែងតែ​គិតគូរ​ពី​គុណភាព​ ​និង​​សុវត្ថិភាព​របស់​អ្នកប្រើ​ប្រាស់​ជាចម្បង​។​ ​ជាទូទៅ​មុននឹង​បញ្ចេញ​ចរាចរណ៍​ទូរសព្ទ​នៅ​លើ​ទីផ្សារ​ ​ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្វើការ​តេ​ស្ត​សាកល្បង​ ​និង​​ត្រួតពិនិត្យ​នូវ​កម្រិត​គុណភាព​យ៉ាង​ល្អិតល្អន់​ ​យ៉ាង​ផ្ចិតផ្ចង់​រួមមាន​៖​

Free drop test​

​-​ការ​ធ្វើតេស្ត​ ​លើ​ភាព​ធន់​និង​រឹង​មុំា​របស់​ទូរ​សព្ទ​នី​មូយៗ​ ​មុននឹង​បញ្ចេញ​មក​ទីផ្សារ​​ហៅថា​ ​(​Free drop test​)​ ​តាមរយៈ​ម៉ាស៊ីន​បត់បែន​ ​វាយ​បោក​និង​ទម្លាក់​ទូរសព្ទ​កម្ពស់​ជាង​ ១ ម៉ែត្រ​ក្នុង​ម៉ាស៊ីន​​ប្រហែល​ ​២៨០០ដង​។

-​ការ​ធ្វើតេស្ត​ខូ​សមិ​ក​តិច​ ​(​Cosmetic Test​)​ ​ដើម្បី​ស្វែងរក​ប្រតិកម្ម​គីមី​នៅក្នុង​ទូរសព្ទ​។​

-​ការ​ធ្វើតេស្ត​​លើ​ប៊ូតុង​ថាមពល​​ហៅថា​ ​(​Power Button Test)​ ​ចំនួន ៥ ម៉ឺន​ដង​។

OPPO Find X នៅលើម៉ាស៊ីនតេស្តប៊ូតុង

​-​​ការ​ធ្វើតេស្ត​ ​(​Water Resistant​)​ ​រយៈពេល​ ​១០នាទី​ ​(​ក្រោម​សំណើម​ ​និង​ ​ដំណក់ទឹក​ភ្លៀង​)​។

​-​​ការ​ធ្វើតេស្ត​កាមេរ៉ា​ថតរូប​នៅ​ទី​តាំង​ផ្សេង​ៗ​គ្នា​ ​(​មាន​ពន្លឺ​&​អត់​ពន្លឺ​)​ ​រាប់​ម៉ឺន​ដង​។​

តេស្ត​កាមេរ៉ា

​-​​ការ​ធ្វើតេស្ត​ ​ភាព​ធន់​នឹង​បរិស្ថាន​ ​(​Environmental​ ​Resilience​)​ ​ក្នុង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ ​៥៥​ ​អង្សា​សេ​ ​និង​ក្នុង​ស្ថានភាព​សំណើម​ ​៩៥​%(ភាគរយ) ដើម្បី​ធានា​ថា​វា​មិន​ផ្ទុះ​​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើ​ប្រាស់​។​ ​

តេស្ត​​ភាព​ធន់​នឹង​បរិស្ថាន​

​ដូច្នេះ​បើ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​នោះ​បរាជ័យ​ ​ក្រុមហ៊ុន​នឹង​មិន​ផលិត​ទូរសព្ទ​ស៊េរី​នោះ​ឡើងវិញ​ទេ​ ​ប៉ុន្តែ​ពួកគេ​នឹង​សិក្សា​នូវ​ចំណុច​ខ្វះខាត​ ​សម្រាប់​ការផលិត​នូវ​ទូរ​សព្ទ​ម៉ូ​ឌែ​លលើ​ក​ក្រោយ​ៗ​ទៀត​។​ ​

វីដេអូទស្សនកិច្ចរោងចក្រផលិតស្មាតហ្វូន OPPO នៅទីក្រុងឧស្សាហកម្ម​ហ្សិនជិន​ប្រទេស​ចិន

​ហេតុផល​ទី ២​៖​ ​OPPO​ ​ប្រកាន់​គោលជំហរ​តស៊ូ​ ​និង​​ការ​ច្នៃប្រឌិត​ខ្ពស់​ឈានមុខ​គេ​ ​តម្រូវ​ទៅតាម​ចិត្ត​អ្នកប្រើ​ប្រាស់​នៅ​ទូទាំង​ពិភពលោក​។​ ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ទូរសព្ទ​របស់​ក្រុមហ៊ុន​មួយ​នេះ​ ​តែងតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​ក្រុម​យុវវ័យ​ ​ដោយ​ទទួល​បានការ​កោតសរសើរ​លើ​ ​សមត្ថភាព​ ​បច្ចេកវិទ្យា​ ​រូបរាង​ ​ពណ៌​សម្បុរ​ ​កាមេរ៉ា​ថតរូប​ ​និង​ ​ថាមពល​ថ្ម​ ​ជាដើម​ ​ដែល​ស័ក្តិសមនឹង​តម្លៃ​ដែល​បាន​ចរាចរណ៍​នៅ​លើ​ទីផ្សារ​។​

Oppo ​ប្រកាន់​គោលជំហរ​តស៊ូ​ ​និង​​ការ​ច្នៃប្រឌិត​ខ្ពស់​

​ហេតុផល​ទី ៣​៖​ ​OPPO​ ​ខ្លាំង​ខាង​ថតរូប​ស្អាត​ ​ត្រូវចិត្ត​អ្នកប្រើ​ប្រាស់​ ​គ្រប់​ស្រទាប់​ ​គ្រប់​វ័យ​ ​រហូត​អាច​ក្លាយជា​ម៉ាក​ទូរសព្ទ​ដែល​មានគុណ​ភាពល្អ​ ​ ​ត្រូវ​បាន​គេ​ដា​ក់​រហ្ស័​សនាម​ថា​ជា​អ្នកជំនាញ​កែ​សម្រស់​ ​និង​ ​អ្នកជំនាញ​ថតរូប​ ​Portrait​ ​ច្បាស់​ល្អឥតខ្ចោះ​ ​ក្រោម​ការអភិវឌ្ឍន៍​ ​និង​ច្នៃប្រឌិត​ឥត​ឈប់ឈរ​ ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​ ​

OPPO​ ​ខ្លាំង​ខាង​ថតរូប​ស្អាត​

​ហេតុផល​ទី ៤​៖​ ​OPPO​ ​មាន​ម​ជ្ឍ​មណ្ឌល​ជួសជុល​ទូរសព្ទ​ដៃ​ ​(​OPPO​ ​Service​ ​Centre​)​ ​ផ្ទាល់ខ្លួន​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកប្រើ​ប្រាស់​គ្រប់​ទីកន្លែង​ ​សម្រាប់​អតិថិជន​ថ្មី​ ​OPPO​ ​នឹង​ផ្តល់​ជូន​នូវ​ការធានា​លើ​សេវាកម្ម​ជួសជុល​ដោយ​ឥតគិតថ្លៃ​ក្នុងរយៈពេល​ពេញ​មួយឆ្នាំ​!​ ​ក្នុងករណី​ទូរស័ព្ទ​ទើបនឹង​ទិញ​ក្នុងរយៈពេល ៧ ថ្ងៃ​មាន​បញ្ហា​គ្រឿងម៉ាស៊ីន​ ​នោះ​ក្រុមហ៊ុន​និង​ប្តូរ​គ្រឿងម៉ាស៊ីន​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ​​។​

Super Flagship Store នៅទីក្រុងឧស្សាហកម្ម​ហ្សិនជិន​ប្រទេស​ចិន

​អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​ទូរសព្ទ​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​អាច​ទទួល​សេវា​ជួសជុល​បាន​យ៉ាង​ងាយស្រួល​ ​គ្រប់​បណ្តា​ប្រទេស​ដែល​មាន​ម៉ាកសញ្ញា (​Brand)​ ​OPPO​ ​នៅ​ទីនោះ​ស្រាប់​ ​អំឡុង​ពេល​ដែល​អ្នក​ជួប​បញ្ហា​។​

​យោង​តាម​ហេតុផល​ខាងលើ​នេះ​ហើយ​ ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​អាច​និយាយ​បាន​ថា​វា​មាន​ភាព​ស័ក្តិសម​ ​ក្នុង​ការ​ឈរ​លើ​លំដាប់​លេខរៀង​ជួរមុខ​គេ​ ​ពិតប្រាកដ​មែន​។

ម៉ាកសញ្ញារបស់ OPPO

​ផ្អែកលើ​គុណភាព​ផលិតផល​ ​ការ​គិតគូរ​ពី​សុវត្ថិភាព​អ្នកប្រើ​ប្រាស់​ ​និង​ ​ការ​ជូន​សេវា​ទាន់ពេល​វេលា​។​ ​ម្យ៉ាងវិញទៀត​ ​ក្រុមហ៊ុន​មួយ​នេះ​ ​នៅតែ​បន្ត​ភាព​ច្នៃប្រឌិត​ឥត​ដែន​កំណត់​របស់​ខ្លួន​ ​ផ្នែក​បច្ចេកវិទ្យា​ ​និង​​ការរចនា​សោភ័ណភាព​ ​ទូរសព្ទ OPPO​ ​គឺ​ដើម្បី​បំពេញ​តម្រូវការ​អ្នកប្រើ​ប្រាស់​របស់​ខ្លួន​ ​ដែល​ជា​មូលហេតុ​មួយ​ធ្វើឲ្យម៉ាកសញ្ញា​ទូរសព្ទ​ចាស់ទុំ​មួយចំនួន​ ចង់ខ្លាចម្តងៗដែរ​។

​ដូច្នេះ​យើង​ចាំ​អ៊ុត​មើល​បន្ត​ទៅទៀត​ថា​ ​តើ​ ​OPPO​ ​អាច​ដណ្តើម​យក​ចំណាត់ថ្នាក់​អ្វី​ជា​បន្ត​នៅក្នុង​ពិភព​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឥត​ខ្សែ​មួយ​នេះ​?​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់