• 2019-09-11 03:55:11
  • ហាងឆេងផលិតផល

Galaxy Note 10+ ទំហំ 512GB មួយ​ទឹក​តម្លៃ​ជាង ១ពាន់​ដុល្លារ

  • 2019-09-11 03:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់ Samsung គឺ Galaxy Note10 និង Note10+ បាន​ប្រកាស​ចេញ​ដំណាល​គ្នា​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ កំពុង​ទាញ​ចិត្ត​អ្នក​និយម​ប្រើ។

Note10 មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ ហើយ Note10+ នឹង​មាន​អេក្រង់​ទំហំ ៦,៨ អ៊ីញ ដែល​ទាំង​ពីរ​ម៉ូដែល​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie ចំ​កណ្ដាល​​អេក្រង់។

មាន​លក់​នៅ​តាម​​ហាង​នៅ​ភ្នំពេញ Note10 RAM 8GB ទំហំ 256GB មាន​តម្លៃ ៨៩៩ ដុល្លារ ចំណែក Note10+ RAM 12GB ទំហំ 256GB មាន​តម្លៃ ១ ០៩៩ ដុល្លារ RAM12GB ទំហំ 512GB តម្លៃ ១ ១៩៩ ដុល្លារ

តម្លៃ Note10+(មួយ​ទឹក)៖

  • ទំហំ 256GB មានតម្លៃ​ខ្ទង់ ៩៥០ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ០៥០ ដុល្លារ

លក្ខណៈ​ពិសេស​របស់ Galaxy Note10 និង Galaxy Note10+ ដូចគ្នាស្ទើរតែទាំងស្រុង គឺ​ប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និង​ប៊ិច S-Pen ជំនាន់​ថ្មីដែលមានមុខងារថ្មីៗជាច្រើនជាដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់