• 2019-09-10 08:17:43
  • ព័ត៌មាន

Apple នៅតែប្រើទម្លាប់ចាស់ ពេលផ្សាយផ្ទាល់ការប្រកាស iPhone លើ YouTube

  • 2019-09-10 08:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​​ប្រកាស​ចេញ​ផលិតផល​ដ៏​ធំ​ប្រចាំ​ចុង​ឆ្នាំ នៅ​លើ​បណ្ដាញ​ YouTube ដែល​នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុមហ៊ុន ដោយ​កន្លង​មក​តែងតែ​ផ្សាយ​ផ្ទាល់​លើ​វិបសាយ​របស់​ខ្លួន។

យ៉ាងណាក្ដី​វីដេអូ​ផ្សាយ​ផ្ទាល់​ដំបូង​នេះ គឺ​មិន​បើក​មុខងារ​​ឲ្យ​អ្នក​ទស្សនា​សរសេរ Comment នោះ​ឡើយ។ ​ចំណុច​នេះ​មិន​មែន​ជា​អ្វី​ថ្មីៗ​នោះ ដោយ​សារ​នៅ​លើ​វីដេអូ​ទាំង​អស់​លើ Channel YouTube Apple គឺ​សុទ្ធ​តែ​មាន​ការ​បិទ​មិន​ឲ្យ​សរសេរ​ Comment បាន​ទាំង​អស់។ ហេតុផល​នៃ​ការ​បិទ​ Comment នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេ។

​​ទោះ​យ៉ាងណា​​គណនី​ផ្លូវ​ការ​ផ្សេង​របស់ Apple គឺ Apple Support ជា​ដើម​មិន​មាន​បិទ​មិន​ឲ្យ​សរសេរ​ Comment នោះ​ទេ៕

អត្ថបទ៖ សុខហេង

មតិយោបល់