• 2019-09-10 02:33:51
  • ព័ត៌មាន

Apple នឹងដាក់ឆ្នាំងសាក ១៨ វ៉ាត់លើ iPhone ថ្មីពីរប្រភេទប៉ុណ្ណោះ

  • 2019-09-10 02:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​កាន់​តែ​ខិត​ជិត​មក​ដល់ អ្នក​វិភាគ​ជើង​ចាស់​គួរ​ឲ្យ​ទុក​ចិត្ត​លោក Ming-Chi Kuo បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​អំពី​អ្វី​ដែល​​គួរ​រំពឹង។

លោក​ Kuo ថា​​ត្រកូល​ iPhone 11 នឹង​មិន​អាច​ទ្រាំទ្រ​ការ​ប្រើ​ Apple Pencil ឬ​ក៏​ប្ដូរ​ប្រើ​រន្ធ USB-C នោះ​ទេ។ យ៉ាងណាក្ដី iPhone 11 Pro និង 11 Pro Max នឹង​មាន​ឆ្នាំង​សាក​ល្បឿន​លឿន​មក​ស្រាប់​ក្នុង​ប្រអប់ ដែល​ស្មាតហ្វូន​នេះ​រំពឹង​ថា​មាន​តម្លៃ ៩៩៩ ដុល្លារ ឡើង។

​​​​លោក​បាន​បញ្ជាក់​ថា​ទាំង 11 Pro និង 11 Pro Max នឹង​មាន​ឆ្នាំង​សាក​កម្លាំង ១៨ វ៉ាត់ ដែល​ឆ្នាំង​សាក​គឺ​​មាន​រន្ធ​ត​ភ្ជាប់​ប្រភេទ USB-C មិន​មែន​ USB-A ដូច​មុន​ឡើយ។ ចំណែក iPhone 11 ដែល​ជំនួស​តំណែង iPhone XR នៅ​តែ​បន្ត​ប្រើ​ឆ្នាំង​សាក​ ៥ វ៉ាត់ ប្រើ USB-A ដដែល។

បន្ថែម​ពី​នេះ​​លោក Kuo បាន​ព្យាករណ៍​ថា​ iPhone 11 នឹង​មាន​ចំនួន​លក់​ថយ​ចុះ ៥ ទៅ ១០% ធៀប​នឹង​ឆ្នាំ​មុន អាច​លក់​បាន​ចន្លោះ​ពី ៦៥ ទៅ ៧០ លាន​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៩ ដោយ​សារ​មាន​កង្វះ​ខាត​លើ​ភាព​ច្នៃ​ប្រឌិត។ ដោយ​ឡែក​ចំនួន​លក់ iPhone សរុប​គ្រប់​ម៉ូដែល​នៅ​ពេញ​មួយ​ឆ្នាំ ២០១៩ អាច​មាន​ដល់ ១៨០ លាន​គ្រឿង ដោយ​សារ​​ការ​​ទម្លាក់​តម្លៃ iPhone ម៉ូដែល​ចាស់៕

ចុចអាន ៖ ព្រោះ iPhone 11 រោងចក្រ Foxconn បានល្មើសនឹងច្បាប់ប្រទេសចិន

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់