• 2019-09-10 01:36:32
  • ព័ត៌មាន

ប្រភព​ជិតស្និទ្ធ​បង្ហើប​កាលបរិច្ឆេទ​ជាក់លាក់​ថ្ងៃ​កុម្ម៉ង់​ទិញ​និង​ដាក់​លក់​ផ្លូវការ iPhone 11

  • 2019-09-10 01:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចចាមអារ៉ាម​សព្វមួយដង​បង្ហើប​ថា Apple នឹង​ដាក់​លក់ iPhone 11 ​នៅ​ថ្ងៃ​ទី ២៧ ​ខែ​កញ្ញា ពោល​គឺ​រំលង​ជាង​ពីរ​សប្តាហ៍​ធៀប​នឹង​ថ្ងៃ​បង្ហាញ​ខ្លួន​ផ្លូវការ។ យ៉ាងណាមិញ​តាម​របាយការណ៍​ថ្មី​ពី​គេហទំព័រ AppleInsider​ បាន​ទម្លាយ​ថា​កាលបរិច្ឆេទ​គ្រប់​យ៉ាង​នឹង​អាចធ្វើ​ទៅ​បាន​លឿន​ជាង​មុន​។

ទទួល​បាន​ដំណឹង​លេចលឺ​ចេញ​ពី​ប្រភព​ជិតស្និទ្ធ​របស់ Apple សង្កត់​ធ្ងន់​ថា iPhone 11 ដែល​ប្រកាស​នៅ​ថ្ងៃ​ទី ១០ ​កញ្ញា ឬ​ឈាន​ចូល​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ១១ ​កញ្ញា (ម៉ោង​នៅ​កម្ពុជា) ​នឹង​បើក​ឲ្យ​កុម្ម៉ង់​ទិញ​អំឡុង​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៣ ​កញ្ញា ហើយ​ការ​បើក​លក់​ផ្លូវការ​នឹង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​បន្ទាប់ ឬ​ចំ​ថ្ងៃ​ទី ២០ ​កញ្ញា

បញ្ជាក់​ថា​ក្រៅ​ពី​ការ​ប្រកាស iPhone 11 ​ទៀត​សោត​ក៏​រំពឹង​នឹង​មាន Apple Watch ជំនាន់​ថ្មី​ផង​ដែរ ​ខណៈ​ថេបប្លែត iPad ​ត្រូវ​លើក​ទៅ​ចេញ​ផ្សាយ​នៅ​ខែ​តុលា​ជំនួស​វិញ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់