- 2019-09-09 10:09:45
- ព័ត៌មាន
V-Series ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗជាមួយរូបរាងថ្មី និងសមត្ថភាពអស្ចារ្យបំផុត
- 2019-09-09 10:09:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
V-Series ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗជាមួយរូបរាងថ្មី និងសមត្ថភាពអស្ចារ្យបំផុត
ចន្លោះមិនឃើញ
នៅថ្ងៃនេះ យោងតាមរូបភាពថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុននេះ បានឲ្យដឹងថា ស្មាតហ្វូន V-Series ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន នឹងបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះហើយ ដែលវាមានរូបរាងថ្មី និងមានសមត្ថភាពអស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមក។
ជាមួយនឹងរូបភាពខាងលើនេះ បើក្រឡេកមើលឲ្យច្បាស់នោះ យើងនឹងឃើញថា ស្មាតហ្វូន V-Series នេះ គឺមានកាមេរ៉ាផុសឡើងដូចទៅនឹង V15 Series អញ្ចឹងដែរ ខុសត្រង់ថា ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាធំជាងបន្តិច។ ដូច្នេះស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាមុខភ្លោះក៏ថាបាន។
ពិភពលោកដ៏អស្ចារ្យនឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ! គឺជាឃ្លាមួយដែលក្រុមហ៊ុន vivo បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ។ ដូច្នេះជឿជាក់ថា ក្រុមហ៊ុន vivo គឺប្រាកដជានឹងមិនធ្វើឲ្យអតិថិជន ដែលជាហ្វេនរបស់ខ្លួន ខកបំណងនោះទេ ពីព្រោះថា កន្លងមកក្រុមហ៊ុននេះ តែងតែនាំមកនូវអ្វីដែលថ្មី ប្លែក និងមានគុណភាពខ្ពស់ជាងគេជានិច្ច។ តួរយ៉ាងដូចជា ស្មាតហ្វូន vivo V15 Series ដែលបានបង្ហាញខ្លួនកន្លងមកដូច្នេះដែរ។
V-Series ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូននេះ គឺមានសមត្ថភាពខ្ពស់បំផុត មិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននោះទេ ហើយកន្លងមក គឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងដូចជា V-15 Series ដែលមានតម្លៃសមរម្យ និងត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាសែលហ្វីផុសឡើងលើមុនគេបង្អស់ ហើយក៏ជាស្មាតហ្វូន ដែលមានប្រព័ន្ធស្កេនក្រយៅដៃនៅលើអេក្រង់មុនគេបំផុត នៅក្នុងចំណោមស្មាតហ្វូនទាំងអស់ផងដែរ។
សូមរង់ចាំតាមដានជាទាំងអស់គ្នា! ព័ត៌មានលំអិតនោះ អតិថិជនទាំងអស់ អាចចូលក្នុងផេកផ្លូវការរបស់ vivo ទាំងអស់គ្នា៕