• 2019-09-09 03:45:38
  • ហាងឆេងផលិតផល

ទូរសព្ទ​លក់​ដាច់​ជាង​គេប្រចាំឆ្នាំ តម្លៃ​នៅ​ជិត ១ពាន់ដុល្លារ

  • 2019-09-09 03:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ពេល​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ iPhone ស៊េរី​ថ្មី​នឹង​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ដែល​មក​ជំនួស iPhone ទាំង ៣ស៊េរី​ដែល​បាន​ចេញ​កាល​​ឆ្នាំ​ទៅ។

iPhone ដែល​កំពុង​​តែ​​កាន់​តំណែង​ចុង​ក្រោយ​របស់ Apple នៅ​ពេល​នេះ​គឺ iPhone XR និង iPhone XS/XS Max។ ហើយ​បើ​និយាយ​ពី iPhone ទាំង ៣ស៊េរី​នេះ​វិញ​ក៏​កំពុង​មាន​លក់​នៅ​លើ​ទី​ផ្សា​កម្ពជាង​ជា​ច្រើន​ផង​ដែរ តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​តម្លៃ iPhone XR ដែល​ជា​ទូរសព្ទ​ដែល​លក់​ដាច់​ជាង​គេ​ឆមាសទីមួយ​ឆ្នាំ ២០១៩ ឈរ​នៅ​តំណែង​លេខ​មួយ​ដែល​លក់​បាន​ ២៦,៩ លាន​គ្រឿង។

នេះ​ជា​តម្លៃ iPhone XR ដែល​កំពុង​មាន​លក់​នៅ​តាម​ហាង​ក្នុង​ភ្នំពេញ។

iPhone XR (តម្លៃ​ថ្មី) ស៊ីម​ពីរ៖

  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៩០០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៨០០ ដុល្លារ
  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧០០ ដុល្លារ

iPhone XR (មួយទឹក) ស៊ីមពីរ៖

  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៧២០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៦៨០ ដុល្លារ
  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៥៧០ ដុល្លារ

សូម​បញ្ជាក់​ថា iPhone ស៊េរី​នឹង​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១០ កញ្ញា ខាង​មុខ​នេះ អីចឹង​រង់​ចាំ​តាម​ដាន​ជាមួយ Sabay ទាំង​អស់​គ្នា​ថា​ផលិតផលរបស់ Apple និង​មាន​អ្វីថ្មីខ្លះ៕

ចុចអានបន្ត៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ តម្លៃ​ទីផ្សារ​ក្នុង​ស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់