• 2019-09-08 05:16:16
  • ព័ត៌មាន

Samsung បើក​ឲ្យ​ទិញ​ទូរសព្ទ​បត់​ មិន​បាន​ ២៤ ​ម៉ោង​ផង​​លក់​អស់​រលីង!

  • 2019-09-08 05:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​បត់​បាន​ Galaxy Fold ​ត្រូវ​បាន​លក់​អស់​ពី​ស្តុក​ទៅ​ហើយ​​ ​ក្រោយ​ពេល​ក្រុមហ៊ុន​ប្រកាស​បើក​ឲ្យ​កម្ម៉ង់​ទិញ​ជា​ថ្មី​វិញ​ក្នុង​ទីផ្សារ​ដំបូង​គេ​ ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

Galaxy Fold

​សម្រាប់​ជុំ​ដំបូង​នៃ​ការ​បើក​ឲ្យ​កុម្ម៉ង់​នោះ​គឺចំនួន ១០០០ គ្រឿង​លក់អស់ត្រឹម ១៥ នាទីប៉ុណ្ណោះ។ តួលេខនេះទម្លាយឲ្យដឹងពី ក្រុមហ៊ុន​ SKT Telecom ដែលជាក្រុមហ៊ុនទទួលសិទ្ធចែកចាយដំបូងគេពី Samsung។ យោងតាមរបាយការណ៍បានបញ្ជាក់ទៀតថា អ្នកកម្ម៉ង់ទិញ​មាន​វ័យ​ខ្ទង់​ពី ២០ ដល់ ៣០ ​ឆ្នាំ​ភាគ​ច្រើន​ជា​ប្រុសៗ។

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ តួ​លេខ​ដែល​លក់​ចេញ​នោះ​ ​មិន​ទាន់​រាប់​បញ្ចូល​ ការ​លក់​តាម​វែបសាយ​ផ្ទាល់​របស់​ Samsung នោះ​ទេ។ ដូច​នេះ​វា​ជា​សញ្ញា​ល្អ​ សម្រាប់​ការ​ចរាចរណ៍​ស្មាតហ្វូន​បត់​ថ្មី​សន្លាង​ជំនាន់​ទី ១ នេះ​ទៅ​ទូទាំង​ទីផ្សារ​បណ្ដា​ប្រទេស​អឺរ៉ុប​ និង​អាស៊ី​ផង​ដែរ។​

Galaxy Fold

​សម្រាប់​ការ​បើក​ឲ្យ​កម្ម៉ង់​ទិញ​ជុំ​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ ​ខែ​កញ្ញា​ខាង​មុខ​នេះ ​ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​អាច​លក់​បាន ៣០ ០០០ ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដដែល​។

​ចំពោះ​តម្លៃ​វិញ Samsung ​បាន​កំណត់​ Galaxy Fold ​មាន​តម្លៃ​ចាប់​ពី ១ ៩៦៥ ដុល្លារ​ ​ជាមួយ​នឹង​ជម្រើស​ ៤ ពណ៍​គឺ ខ្មៅ ​ប្រាក់ បៃតង​ និង​ពណ៍​ខៀវ​៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ រក្សា

មតិយោបល់