• 2019-09-07 02:10:00
  • ព័ត៌មាន

អ្នក​ចង់​ទិញ iPhone ឥឡូវ​ គួរ​គិត​ប៉ុន្មាន​ចំណុច​នេះ​សិន

  • 2019-09-07 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុផល​មួយ​ចំនួន អ្នក​គួរ​ចាំ​បន្តិច​សិន។ ប៉ុន្តែ​ចង់​បញ្ជាក់​ថា​ មិន​មែន​ដោយ​សារ iPhone ស៊េរី​បច្ចុប្បន្ន​នេះ​មិន​ល្អ​នោះ​ទេ iPhone គ្រប់​ស៊េរី​ពេល​នេះ​សុទ្ធ​តែ​ល្អ អាច​ទិញ​បាន​។

ប៉ុន្តែ Apple តែង​តែ​​បង្ហាញ​ចេញ​ iPhone ថ្មី​នៅ​រៀងរាល់​ខែ​កញ្ញា ហេតុ​នេះ​អ្នក​គួរ​ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​សិន ដើម្បី​អាច​​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន​ពី​ការ​ចំណាយ​របស់​អ្នក​ទាំង​អស់​គ្នា។

Flagship របស់ Apple នា​ពេល​នេះ គឺ iPhone XS និង XS Max។ iPhone ដែល​ចូល​មក​ជំនួស​តំណែង​ iPhone ពីរ​​ម៉ូដែល​នេះ នឹង​មាន​បន្ថែម​មុខងារ/បច្ចេកវិទ្យា​​ចុង​ក្រោយ​ជា​ច្រើន ហើយ​លេច​ឮ​ល្ហៀង​ៗ​ថា​​មាន​ប្រព័ន្ធ​កាមេរ៉ា​ថ្មី​ទៀត។

បើ​គិត​ចង់​ចំណាយ​លុយ​ជាង ១ ពាន់​ដុល្លារ ទិញ​ទូរសព្ទ​ថ្មី វា​​រាង​អស់​ច្រើន​បន្តិច​ដែរ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​​​គួរ​ចាយ​​វា​លើ​ទូរសព្ទ​ដែល​ល្អ​បំផុត ចុង​ក្រោយ​បំផុត។

មួយ​វិញ​ទៀត ជា​ធម្មតា iPhone ថ្មី អាច​នឹង​​មាន​គ្រឿង Hardware ថ្មី ដែល​អាច​ប្រើ​បាន​ជា​មួយ​ Software ថ្មី​ផ្ដាច់​មុខ។ តួ​យ៉ាង​ Face ID និង Animoji អាច​ប្រើ​បាន​តែ​មួយ iPhone X ប៉ុណ្ណោះ ពេល​វា​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០១៧។ ករណី​ iPhone 7 Plus ក៏​ដូច​គ្នា គឺ​វា​ជា iPhone តែ​មួយ​គត់​ដែល​​មាន​នូវ​មុខងារ Portrait ពេល​ប្រកាស​ចេញ​ឆ្នាំ ២០១៦។

បន្ថែម​ពី​នេះ iPhone ស៊េរី​ចាស់​អាច​នឹង​ធ្លាក់​ថ្លៃ​ផង​ដែរ ពេល iPhone ថ្មី​ចេញ។ ពេល​នេះ​ហាង​ផ្លូវ​ការ​របស់ Apple មាន​លក់ iPhone ចំនួន ៥ ម៉ូដែល គឺ XS/XS Max, iPhone XR, iPhone 7 និង iPhone 8។ Apple អាច​នឹង​មិន​បន្ត​លក់​ស្មាតហ្វូន​ស៊េរី​ចាស់​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ម៉ូដែល​ដែល Apple នៅ​បន្ត​លក់​ច្បាស់​ជា​ត្រូវ​បញ្ចុះ​តម្លៃ​មិន​ខាន។ ពេល​ដែល Apple ផ្លូវ​ការ​ទម្លាក់​តម្លៃ ហាង​​លក់​នៅ​កម្ពុជា​ក៏​​អាច​នឹង​បន្ថយ​តម្លៃ​លក់ iPhone ស៊េរី​ចាស់​ដូច​គ្នា ដោយ​នឹង​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ៕

ចុចអាន ៖ ជម្រើសពណ៌ថ្មីរបស់​ iPhone 11 ទម្លាយចេញដោយក្រុមហ៊ុនផលិតសម្បកការពារ

ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់