• 2019-09-05 03:28:12
  • ព័ត៌មាន

មិនទាន់ចេញ iPhone 11 ផង លេចឮថា iPhone SE ថ្មីនឹងចេញឆ្នាំ ២០២០

  • 2019-09-05 03:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ក្រោយ​នេះ Apple នឹង​បង្ហាញ​ចេញ​ស្មាតហ្វូន Flagship របស់​ខ្លួន ដែល​គេ​ជឿជាក់​ថា​វា​នឹង​​ប្រើ​​ត្រកូល iPhone 11។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei បាន​និយាយ​ថា​ Apple មាន​គម្រោង​នឹង​បញ្ចេញ iPhone អេក្រង់ ៤,៧ អ៊ីញ​ថ្មី​នៅ​អំឡុង​ដើម​ឆ្នាំ​ក្រោយ ដែល​ជា​អាច​ជា​អ្នក​ស្នង​តំណែង iPhone SE។

iPhone SE គឺ​ជា​ជម្រើស​ស្មាតហ្វូន​អេក្រង់​ទំហំ ៤ អ៊ីញ​តែ​មួយ​គត់ នៅ​ពេល​ដែល Apple បាន​ប្ដូរ​អេក្រង់​​ស្មាតហ្វូន​ស៊េរី​ខ្ពស់​របស់​ខ្លួន​ឡើង​ទំហំ​ដល់​ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ។ ពេល​បង្ហាញ​មុខ SE អាច​ទាក់ទាញ​​ចំណាប់​អារម្មណ៍​អតិថិជន​ច្រើន​គួរ​សម​ ដោយ​សារ​មាន​រូបរាង​តូច ហើយ​ពិសេស​មាន​តម្លៃ​ទាប​ត្រឹម ៣៩៩ ដុល្លារ។

ការ​ចុះ​ផ្សាយ​របស់ Nikkei បាន​និយាយ​ថា iPhone ដែល​ស្នង​តំណែង iPhone SE នឹង​មាន​អេក្រង់ ៤,៧ អ៊ីញ ហើយ​នឹង​មាន​រូបរាង​ស្រដៀង iPhone 8។ សារព័ត៌មាន Economic Daily News ចេញ​ផ្សាយ​ដំណឹង​ដូច​គ្នា​នេះ​កាល​ពី​ដើម​ឆ្នាំ។

SE ថ្មី​អាច​នឹង​ប្រើ​អេក្រង់ LCD ដើម្បី​រក្សា​តម្លៃ​ឲ្យ​ទាប ប៉ុន្តែ​ទំនង​ជា​មាន​គ្រឿង​ក្នុង​ទំនើប​ ដូច​ជា​មាន​ឈីប A13 ថ្មី។ គេ​មិន​ច្បាស់​ទេ​ថា​ទូរសព្ទ​នេះ នឹង​បន្ត​ប្រើ Touch ID ឬ​ប្ដូរ​ប្រើ​ប្រព័ន្ធ Face ID វិញ​នោះ។

iPhone XR គឺ​ជា​ជម្រើស​ iPhone ប្រភេទ​ធុន​កណ្ដាល​ដ៏​ទាក់ទាញ​មួយ ប៉ុន្តែ​មាន​តម្លៃ​លើ ៧០០ ដុល្លារ។ ទោះ​បី​ជា Apple ទម្លាក់​តម្លៃ iPhone XR ពេល​ប្រកាស​ចេញ​ iPhone ថ្មី គេ​រំពឹង​ថា​វា​នឹង​មាន​តម្លៃ​ចន្លោះ ៦០០ ដុល្លារ ទៅ ៦៥០ ដុល្លារ ដែល​នៅ​តែ​ជា​តម្លៃ​ខ្ពស់​មួយ។ iPhone SE ថ្មី​រំពឹង​ថា​នឹង​មាន​តម្លៃ​ថោក ខ្ទង់​​ ៤០០ ដុល្លារ៕​​

ចុចអាន ៖ ខំទប់យ៉ាងណាក៏នៅធ្លាយ ឈ្មោះផ្លូវការ iPhone ចេញសប្ដាហ៍ក្រោយ

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់