- 2019-09-04 09:01:57
- ព័ត៌មាន
មានលក់នៅខ្មែរហើយទូរសព្ទ Xiaomi កាមេរ៉ា 64MP តម្លៃត្រឹមខ្ទង់ ២០០ ដុល្លារ
- 2019-09-04 09:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលក់នៅខ្មែរហើយទូរសព្ទ Xiaomi កាមេរ៉ា 64MP តម្លៃត្រឹមខ្ទង់ ២០០ ដុល្លារ
ចន្លោះមិនឃើញ
ទូរសព្ទមានកាមេរ៉ាទំហំ ៦៤ មេហ្គាភិកសែល ដែល Xiaomi សន្យា បានប្រកាសចេញជាផ្លូវការហើយ។ ថ្មីៗនេះ Redmi Note 8 Pro ជាទូរសព្ទតម្លៃមធ្យមនោះបានបង្ហាញវត្តមាននៅទីផ្សារក្នុងស្រុក
ហាងលក់ទូរសព្ទធំមួយក្នុងក្រុងភ្នំពេញ សុខ លី បានបង្ហើបពី ទូរសព្ទមានកាមេរ៉ា ៣ គ្រាប់នេះ មានតម្លៃចាប់ពី ២៨៩ ដុល្លារសម្រាប់ជម្រើស (RAM ៦GB មេម៉ូរី ៦៤ GB)។
Redmi Note 8 Pro បំពាក់អេក្រង់ LCD ទំហំ ៦,៥៣ អ៊ីញ បង្ហាញនៅកម្រិត Full HD+ ប្រើបន្ទះឈីប Mediatek's Helio G90T មានកាមេរ៉ា ៤ គ្រាប់៖ ៦៤ MP ISOCELL របស់ Samsung និង ៨ MP ប្រភេទ Ultra-wide-angle និង ២ MP ប្រភេទ Macro និង ២ MP depth sensor។
រីឯកាមេរ៉ាមុខទំហំ ២០ MP មានថាមពលថ្មទំហំ ៤៥០០ mAh សាកលឿនល្បឿន ១៨ វ៉ាត់ និងថែមទាំងមានបច្ចេកវិទ្យាបញ្ចុះកម្ដៅ liquid cooling chamber ផងដែរ៕\
អត្ថបទទាក់ទង៖