- 2019-09-04 03:05:15
- ព័ត៌មាន
Android 10 ចេញជាផ្លូវការជាមួយមុខងារថ្មីៗជាច្រើន
- 2019-09-04 03:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Android 10 ចេញជាផ្លូវការជាមួយមុខងារថ្មីៗជាច្រើន
ចន្លោះមិនឃើញ
ថ្ងៃនេះ Google បានប្រកាស Android 10 ជាផ្លូវការ ហើយអ្នកប្រើប្រាស់ Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3, Pixel 3 XL, Pixel 3a, និង Pixel 3a XL អាចទទួលបានការ update ក្នុងពេលឆាប់ៗនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Pixel ជំនាន់ទី១ នៅទទួលបាន update នេះនៅឡើយ។
ការផ្លាស់ប្ដូរទាំងនោះមានដូចជា៖
ឈ្មោះថ្មី - ជារៀងរាល់ឆ្នាំ Google តែងតែប្រើប្រាស់ឈ្មោះបង្អែមមកលើ version ថ្មីរបស់ខ្លួនដូចជា Android Pie (9), Android Oreo (8), Android Nougat (7) ជាដើម។ ចំណែកឯឆ្នាំនេះគឺ Google ងាកមកប្រើលេខវិញគឺ Android 10 ។
Dark-mode – ប្ដូរពណ៌ស ដែលមាននៅលើ Interface មកពណ៌ខ្មៅវិញ ដែលមិនត្រឹមតែជួយសន្សំថ្មសម្រាប់ទូរសព្ទអេក្រង់ OLED ប៉ុណ្ណោះទេ តែវាជួយដល់ភ្នែកអ្នកក្នុងពេលប្រើប្រាស់ទូរសព្ទយូរ ។
Navigation gesture ថ្មី - រចនាបថរបស់ gesture ថ្មីនេះគឺស្រដៀងទៅនឹង iOS ដែរ គឺ អូសមកលើដើម្បីចេញពីកម្មវិធី, អូសឡើងលើ ហើយឈប់ត្រឹមពាក់កណ្ដាលដើម្បីមើលកម្មវិធីដំណើរការនៅ background (recent apps)...។
ប៊ូតុងសម្រាប់បើក Google Assistance – ស្ថិតនៅគែមសងខាង ផ្នែកខាងក្រោម
ប៊ូតុងថយក្រោយ (back button) – ប្តូរមកនៅសងខាងនៃអេក្រង់
ប្ដូរកម្មវិធីលឿនជាងមុន - ដោយគ្រាន់តែអូសឆ្វេងឬស្ដាំនៅលើប៊ូតុង Home ថ្មីនេះ អ្នកនឹងប្ដូរមកកម្មវិធីមួយទៀត ដូច ទៅនឹង iOS ដែរ
Live transcribe – មុខងារលាក់នៅក្នុង accessibility ជាមុខងារដែលអនុញ្ញាតឲ្យទូរសព្ទរបស់អ្នកដាក់ caption ទៅតាមអ្វីដែលវាស្ដាប់លឺមិនតែវីដេអូ ឬ podcast ឡើយ ដើម្បីជួយដល់អ្នកមានបញ្ហាត្រជៀក
Digital Wellbeing (Focus Mode) – មុខងារនេះជួយបិទរាល់សារដំណឹងផ្សេងៗដែលរំខានអ្នក និងជួយកំណត់ពេលវេលាអ្នកប្រើប្រាស់ទូរសព្ទ។
Security update - update តាមរយៈ Playstore
ទាំងនេះជាមុខងារថ្មីៗមួយចំនួនប៉ុណ្ណោះ នៅមានមុខងារជាច្រើនទៀត ដែលពុំទាន់រកឃើញនៅឡើយ៕
សូមទស្សនាវីដេអូនេះ ដើម្បីឲ្យកាន់តែច្បាស់៖