• 2019-09-04 01:54:58
  • ព័ត៌មាន

Facebook អាចនឹងលាក់ចំនួន Like មិនឲ្យគេឃើញដូច Instagram ដែរ

  • 2019-09-04 01:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ Instagram បាន​ចាប់​ផ្ដើម​លាក់​ចំនួន​ Like ពី​ការ​បង្ហោះ​របស់​​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​មួយ​ចំនួន ដោយ​សារ​ចង់​ឲ្យ​ Follower ផ្ដោត​លើ​រូបភាព​/វីដេអូ​ដែល​​គណនី​មួយ​បាន​បង្ហោះ​ ជា​ជាង​ផ្ដោត​លើ​ចំនួន Like ដែល​ទទួល​បាន។

ការ​ផ្លាស់​ប្ដូរ​មួយ​នេះ​ទំនង​ជា​ទទួល​បាន​​ការ​​ផ្ដល់​មតិ​វិជ្ជមាន ហេតុ​នេះ Facebook អាច​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​លាក់​ចំនួន​ Like ពី​ការ​បង្ហោះ​ដូច​គ្នា។ ព័ត៌មាន​នេះ​គេ​ទទួល​បាន​ពី​ Jane Wong អ្នក​ជំនាញ​ខាង​វិស្វករ​កម្មវិធី ដែល​គេ​បាន​ប្រទះ​ឃើញ​កូដ​នេះ​នៅ​លើ​កម្មវិធី Facebook សម្រាប់​ Android។

ការ​លាក់​ចំនួន Like លើ Facebook មាន​ដំណើរ​ការ​ស្រដៀង​នឹង​នៅ​លើ Instagram ដែរ ដោយ​មាន​តែ​អ្នក​ដែល​បង្ហោះ​ប៉ុណ្ណោះ​អាច​មើល​ឃើញ​ចំនួន Like សរុប ខណៈ​ដែល​អ្នក​ដទៃ​មើល​ឃើញ​ត្រឹម​ឈ្មោះ​​​អ្នក​ដែល​បាន​ចុច Like ប៉ុណ្ណោះ។

Facebook បាន​បញ្ជាក់​ថា​នឹង​ពិចារណា​លើ​ការ​​លាក់​ចំនួន​ Like នេះ ប៉ុន្តែ​មិន​បាន​ប្រាប់​​ថា​មុខងារ​នេះ​នឹង​ដាក់​ប្រើ​​នៅ​ពេល​ណា​នោះ​ឡើយ៕

ចុចអាន ៖ នៅ​លើ​ Story ចង់​រក​កន្លែង​​ដែល​អាច​​កំណត់​បាន​តាម​ចិត្ត​ អាចសាកបាន

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់