• 2019-09-03 04:22:53
  • ព័ត៌មាន

Sony Mobile បរាជ័យ រំលាយ​សាខា​​មួយ​ចោល​

  • 2019-09-03 04:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ដើម​ឆ្នាំ​នេះ​ Sony បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់បញ្ចូល​ផ្នែក​ផ្សេងៗ​រួម​ទាំង​ Sony Imaging Products & Solution និង Sony Home Entertainment & Sound Divisions ​​របស់​ខ្លួន​ទាំង​អស់​ចូល​គ្នា។

ការរួមបញ្ចូលគ្នានេះក៏ដោយសារ ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផ្នែក​ទូរសព្ទ​របស់​ខ្លួន​ ដែល​បាត់​បង់​ចំណូល​ជិត​ ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ផ្នែក​ទាំង​ ៣ នឹង​ប្ដូរ​ឈ្មោះ​មកជា Sony Electronics Products & Solutions ពេលដាក់បញ្ចូលគ្នា។

Sony Mobile មាន​សាខា​ ២ ធំៗ គឺ​នៅ ប្រទេស ជប៉ុន និង ប្រទេស ស៊ុយអែត។ សាខា​​នៅ​ស៊ុយអែត​នេះ​ធ្លាប់​ជា​សាខា​ធំ​នៅ​ជំនាន់​ Ericsson។ ការ​បង្រួម​ក្រុមហ៊ុន​នេះ​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ការងារ​របស់​បុគ្គលិកប្រហាក់​ប្រហែល​ ២ ០០០​ នាក់​៕

ប្រភព៖ androidpolice ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់