• 2019-09-03 01:58:58
  • ចំណេះដឹង

ដោត​សាកៗ​ញឹកញាប់ អាច​បង្ក​ឲ្យ​ថ្ម iPhone ឆាប់​រត់​ចូល​ជាង​ដែរ​ទេ?

  • 2019-09-03 01:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​មាន​ការ​លើក​ឡើង​ថា​ប្រសិន​ម្ចាស់ iPhone ឧស្សាហ៍​ដោត​សាកៗ​ញឹកញាប់ ទាំង​ដែល​សាក​មិន​ទាន់​ពេញ ១០០ ភាគរយ នោះ​ឆាប់​នឹង​បង្ក​បញ្ហា​ឲ្យ​ថ្ម​ឆាប់​ខូច​ខ្លាំង​បំផុត។ តើ​ការ​លើក​ឡើង​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ?

ចម្លើយ​គឺ​អាច​ថា​ជា​ការ​ពិត ប្រសិន​អ្នក​កំពុង​ប្រើប្រាស់​ទូរសព្ទ​សេរ៊ី​ចាស់ៗ​មាន​បំពាក់​ថ្ម nickel-cadmium ផ្ទុយ​ទៅ​វិញ​ចូល​មក​ដល់​យុគសម័យ​ទំនើប​គ្រប់​ iPhone ធុន​ខ្ពស់​ទាប​ទាំង​អស់​សុទ្ធ​សឹង​ប្រើប្រាស់​ប្រភេទ Lithium ion ដែល​វា​ពុំ​ទាមទារ​ឲ្យ​អ្នក​មើល​ថែ​ខ្លាំង​ដូច​ថ្ម​សេរ៊ី​ចាស់​ឡើយ។ ជា​រួម​ការ​ដក​ទូរសព្ទ​ដែល​សាក​មិន​ទាន់​ពេញ ១០០ ភាគរយ​មក​ប្រើប្រាស់ នោះ​មិន​បង្ក​បញ្ហា​ដល់​ថ្ម​ឡើយ។

ជុំវិញ​ហេតុផល​នេះ​ក៏​ដោយ​សារ​តែ​ថ្ម Lithium ion ​មាន​អាយុកាល​របស់​វា ដែល​គិត​ជា​វដ្ដ​នៃ​ការ​សាក។ រាល់​ពេល​ដែល​ថ្ម​ឡើង​ពេញ ១០០ ភាគរយ​ម្តង រាប់​ថា​ ១ វដ្ដ ដោយ​មិន​ថា​តែ​ក្នុង​មួយ​ថ្ងៃ​អ្នក​ដោត​សាក ២-៣ ដង សំខាន់​ឲ្យ​តែ​រាប់​មើល​ស្មើ​នឹង​ ១០០ ភាគរយ នោះ​ទើប​រាប់​ចូល ១ វដ្ដ។

អាយុកាល​របស់​ថ្ម​តាម​រយៈ​ការ​លើក​ឡើង​របស់ Apple ជា​មធ្យម​អាច​ធុន​បាន​ដល់ ៤០០ វដ្ដ​នៃ​ការ​សាក ក្រោយ​ពី​នោះ​គឺ​គុណភាព​របស់​វា​នឹង​ចុះ​ថមថយ ហើយ​ទាមទារ​ឲ្យ​អ្នក​ផ្លាស់ប្តូរ​ថ្ម​ថ្មី​ក្នុង​ករណី​ចាំ​បាច់។

ផ្ទុយ​ទៅ​វិញ​សម្រាប់​បញ្ហា​ដែល​ថា​អាច​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច នោះ​គឺ​ទាក់ទិន​នឹង​សីតុណ្ហភាព​អំឡុង​ពេល​សាក ​ព្រោះ Apple បាន​ណែនាំ​ចាំ​បាច់​ឲ្យ​អតិថិជន​រក្សា​ទុក iPhone តែ​ក្នុង​បរិវេណ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ ០ ទៅ ៣៥ អង្សា​សេ និង​បញ្ចៀស​ការ​ខ្ពស់​ជាង ៤៥ អង្សា​សេ។ អំឡុង​ពេល​សាក​អ្នក​ក៏​គួរ​តែ​ដោះ​ស្រោម​ចេញ ប្រសិន​មាន ធ្វើ​បែប​នេះ​ក៏​ជួយ​មិន​ឲ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្តៅ​ផង​ដែរ៕ ​

ប្រភព៖ https://itstillworks.com/affect-iphone-unplug-its-not-fully-charged-23490.html

អានអត្ថបទ:

ប្រភព៖ Straitstimes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់