• 2019-09-03 02:01:28
  • ព័ត៌មាន

YouTuber លំដាប់​ទី ១ ក្នុង​លោក ​ក្នុង​មួយ​ម៉ោង​រក​លុយ​បាន​ប៉ុន្មាន?

  • 2019-09-03 02:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix Arvid Ulf Kjellberg ជា​ម្ចាស់​គណនី PewDiePie ​ថ្មីៗ​នេះ​ទើប​តែ​ក្លាយ​ខ្លួន​ជា YouTuber ដំបូង​គេ​បង្អស់​ក្នុង​លោក ដែល​ប្រមូល​បាន Subscribers ច្រើន​ជាង ១០០ លាន​នាក់។

ពុំ​មាន​ការ​បង្ហើប​ជាក់ច្បាស់​ពី​ទំហំ​ចំណូល​រៀងរាល់​ម៉ោង​ឬ​ប្រចាំ​ថ្ងៃ​ចេញ​ពី​សាមី​ខ្លួន​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​មួយ​កាល​ពី​ពេល​កន្លង​ទៅ​បាន​សង្កត់​ធ្ងន់​ថា​ក្នុង​មួយ​ម៉ោង PewDiePie អាច​កើប​ចំណូល​បាន​ប្រមាណ ៣ ៤០០ ដុល្លារ

លោក​ Kjellberg ក៏​បាន​ឆ្លើយតប​ក្នុង​អត្ថន័យ​មិន​បដិសេធ​ជុំវិញ​របាយការណ៍​នេះ​ថា៖ "ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ពី​ទំហំ​ចំណូល​ដែល​រក​បាន​ក្នុង​មួយ​ថ្ងៃៗ​នោះ​ដែរ ប៉ុន្តែ​វា​ក៏​មិន​ខុស​ឆ្ងាយ​ពី​អ្វី​ដែល​អ្នក​បាន​គិត​ឡើយ"។

+គួរ​បញ្ជាក់​ថា​ចំពោះ​របាយការណ៍​ចំណូល​ផ្សេង​ទៀត​ក៏​មាន​បង្ហាញ​ដូច​ខាង​ក្រោម៖

  • ជា​មធ្យម​ក្នុង​មួយ​វីដេអូ​របស់ PewDiePie: ៣៧ ៧២២ ដុល្លារ

  • ជា​មធ្យម​ក្នុង​មួយ​ខែ​នៃ​ចំណូល PewDiePie: ១ ៨២៣ ៦០០ ដុល្លារ

  • ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​នៃ​ចំណូល PewDiePie: ២៧.៨៨ លាន​ដុល្លារ

  • ទ្រព្យ​សម្បត្តិ​របស់ PewDiePie: ចន្លោះ​ពី ៥៨-៩៧ លាន​ដុល្លារ

អានអត្ថបទ:

ប្រភព៖ Destructoid | LadBible ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់