• 2019-09-02 04:23:01
  • ព័ត៌មាន

Huawei បាន​ឲ្យ​តម្រុយ​រូបរាង​កាមេរ៉ា​របស់​ Mate 30

  • 2019-09-02 04:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សារ​ប្រកាស​ថ្ងៃ​ដាក់​បង្ហាញ​ ទូរសព្ទ​ Mate 30 ក្រុមហ៊ុន Huawei បាន​សរសេរ​ថា៖​ «We're going full circle» ដែល​ជា​តម្រុយ​រាង​របស់​កាមេរ៉ា​ខាង​ក្រោយ​របស់​ទូរសព្ទ​នេះ។​ ក្រៅ​ពី​នេះ ​ក្នុង​វីដេអូ​ដែល​បាន​ភ្ជាប់​ជា​មួយ​នឹង​សារ​នេះ​ ក៏​មាន​ប្រើ​រូប​រង្វង់​ រួម​ទាំង​ Poster នៅ​លើ​វេបសាយ​របស់​ Huawei ក៏​មាន​ប្រើ​រូប​រង្វង់​ដែរ​។

តម្រុយ​ទាំង​នេះ​គឺ​ដូច​ជា​ជួយ​បញ្ជាក់​ពាក្យ​ចចាមអារ៉ាម​ថា Mate 30 និង​មាន​កាមេរ៉ា​ខាង​ក្រោយ​រាង​រង្វង់​។ កាល​ពី​ខែ​កក្កដា​ រូបភាព​របស់​ផ្ទាំង​កញ្ចក់​ខាង​ក្រោយ​របស់​ទូរសព្ទ​នេះ​ត្រូវ​បាន​បង្ហោះ​ចូល​ប្រព័ន្ធ​សង្គម​ Weibo ដែល​បង្ហាញ​ពី​ការ​ចុះ​រន្ធ​រាង​រង្វង់​សម្រាប់​ដាក់​កាមេរ៉ា​។

បើ​តាម​ពាក្យ​ចចាមអារ៉ាម ​Mate 30 Pro នឹង​មាន​កាមេរ៉ា​ចំនួន ៤គ្រាប់​ក្នុង​នោះ​ កាមេរ៉ា​ Sensor ធំ​ចំនួន​ពីរ, កាមេរ៉ា​ទី​បី​នឹង​ជា​ប្រភេទ Periscope អាច​ Zoom បាន ៥ ដង និង​មួយ​ទៀត​​ទំនង​ជា​ Sensor 3D ឬ Sensor វាស់​ជម្រៅ​។

Huawei Mate 30 នឹង​ប្រើ​បន្ទះ​ឈីប​ Kirin 990 ដែល​ជា​ឈីប​ថ្មី​ជាង​គេ​បង្អស់​របស់​ Huawei​។​ Mate 30 នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី​ ១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ​ នៅ​ទីក្រុង​មុយនិច​ ប្រទេស​អាល្លឺម៉ង់​៕

ចុចអាន​​បន្ត៖

អត្ថបទ៖ សុខ វេងឈាង

មតិយោបល់