• 2019-09-02 03:24:42
  • ព័ត៌មាន

Huawei Mate 30 នឹង​បង្ហាញមុខ មុន​ការ​ចេញ​លក់​ iPhone 11 មួយ​ថ្ងៃ

  • 2019-09-02 03:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei បាន​បញ្ជាក់​​ជា​ផ្លូវ​ការ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​ត្រកូលទូរសព្ទ​ Mate 30 នឹង​ត្រូវ​ដាក់​បង្ហាញ​ជាផ្លូវការនៅ​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​មុយនិច​ ប្រទេស​អាល្លឺម៉ង់​ មួយ​ថ្ងៃ​មុន​ Apple ចេញ​លក់​ស៊េរី iPhone 11 (គេជឿជាក់ថា iPhone 11 នឹងចេញលក់ថ្ងៃទី ២០ កញ្ញា ក្រោយប្រកាសចេញថ្ងៃទី ១០)។

បើ​តាម​សារព័ត៌មាន​ 9to5google កាលបរិច្ឆេទ​នេះ​ត្រូវ​បាន​លេច​កាល​ពី​ដើម​ខែ​នេះ​ដោយ​ក្នុង​ Q&A Session​ទាក់​ទង​នឹង​ EMUI 10 ដែលបុគ្គលិក​ជាន់​ខ្ពស់​របស់​ Huawei ម្នាក់​បាន​ច្រឡំ​មាត់​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ថ្ងៃ​ប្រកាស​ចេញ​របស់​ Mate 30​។

Mate 30 គឺ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើ​បន្ទះ​ឈីប​ Kirin 990 ដែល​អាច​នឹង​ប្រកាស​ឆាប់ៗ​នេះ​មុន​កម្មវិធី​ IFA ​។​ កាមេរ៉ា​របស់​ Mate 30 នឹង​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​វា​ល្អ​ជាង​គ្រួសារ​ Mate 20​។

កម្មវិធី​ប្រកាស​នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ Microsite មួយ​ ហើយ​ក្រៅ​ពី​នេះ​ Huawei មិន​បាន​បញ្ចេញ​ព័ត៌មាន​បន្ថែម​ទៀត​ទេ​៕

ប្រភព៖ 9to5google ប្រែ​សម្រួល៖ សុខ វេងឈាង

មតិយោបល់