• 2019-09-02 02:11:27
  • ព័ត៌មាន

Galaxy Note10+ បានផ្ដួល iPhone XS Max លើការប្រកួតល្បឿន

  • 2019-09-02 02:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Galaxy Note10+ បាន​ផ្ដួល​ iPhone XS Max ក្នុង​ការ​ប្រកួត​ល្បឿន​ដែល​ធ្វើ​តេស្ត​ដោយ​ PhoneBuff ដោយ​ Note10+ នាំ​មុន​គូ​ប្រជែង​​ប្រមាណ ៣០ វិនាទី​ឯណោះ។

សម្រាប់​អ្នក​មិន​ទាន់​ស្គាល់​ PhoneBuff គួរ​ដឹង​ថា​ គេ​បាន​ប្រើ​ប្រាស់​នូវ​រ៉ូបូត​បញ្ជា​ដោយ​ AI ដើម្បី​ធ្វើ​សកម្មភាព​នៅ​លើ​ទូរសព្ទ​ទាំង​ពីរ ពោល​គឺ​បើក​កម្មវិធី​ជា​ច្រើន​​​នៅ​ជុំ​ទី​មួយ រួច​មក​បើក​កម្មវិធី​ទាំង​នោះ​ឡើង​វិញ ដើម្បី​មើល​អំពី​សមត្ថភាព​រក្សា​ទុក​កម្មវិធី​ក្នុង RAM របស់​ទូរសព្ទ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Galaxy Note10+ អាច​បើក​​ហ្គេម​ភាគ​ច្រើន​បាន​លឿន​ជាង iPhone XS Max។ នៅ​ជុំ​ទី​ពីរ​ Note10+ អាច​ប្រើ​ប្រាស់​ RAM ១២ GB របស់​ខ្លួន​ យក​ឈ្នះ RAM ៤ GB លើ iPhone XS Max។ ទស្សនា​វីដេអូ​ពេញ​ខាង​ក្រោម ៖​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់