• 2019-08-31 03:15:00
  • ផលិតផលថ្មី

រថយន្ត HONDA CITY 2019 លក់តម្លៃប៉ុណ្ណេះនៅកម្ពុជា ល្មម​ទិញ​ទេ?

  • 2019-08-31 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែល​ជា​ក្រុមហ៊ុន​ធំ​តែ​មួយ​គត់​​​បាន​ទទួល​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត និង​គ្រឿង​បន្លាស់​ម៉ាក​ហុងដា​ប្រចាំ​ប្រទេស​កម្ពុជា បាន​ដាក់​តាំង​បង្ហាញ​រថយន្ត HONDA CITY 2019។

ក្រុមហ៊ុន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​រថយន្ត HONDA CITY ស៊េរី​ចុង​ក្រោយ​នេះ​គឺ​មាន​តម្លៃ​ត្រឹម ៣២ ៥០០ ដុល្លារ​អាមេរិក​ ប៉ុណ្ណោះ។ ​​បើ​ប្រៀបធៀប​រថយន្ត​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា ​​សង្កេត​ឃើញ​ថា​រថយន្តHONDA CITY បាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ទាំង​ផ្នែក​ខាង​ក្នុង​ និង​ខាង​ក្រៅ​ជា​ច្រើន។

HONDA CITY ជា​រថយន្ត​ប្រភេទ Sedan ៥កៅអី ដែល​រចនា​ឡើង​បែប​កូនកាត់​ ខាង​ក្រៅ​តូច​ ខាង​ក្នុង​ទូលាយ ភ្ជាប់​ជាមួយ​នឹង​កង់​ស្ព័រ​ដែល​មាន​ទំហំ ១៦​ អ៊ីញ​ តូច​​ច្រឡឹង​ កម្លាំង​នៃ​ការ​រមួល​រហ័ស​ងាយ​ស្រួល​ក្នុង​ការ​បើកបរ​និង​ចូល​ចត​គ្រប់​ទី​កន្លែង។

HONDA CITY ត្រូវ​បាន​គេ​បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ទំហំ​ ១,៥ លីត្រ​ ដែល​មាន​កម្លាំង​រហូត​ទៅ​ដល់ ១១៩ សេះ​ និង 146Nm/4700rpm ជា​មួយ​នឹង​ប្រអប់​លេខ​អូតូ CVT។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​វា​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន i-VTEC បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ ដែល​ជួយ​សន្សំ​សំចៃ​សាំង​និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ដោយ ១០០ គីឡូម៉ែត្រ​ ស៊ី​ត្រឹមតែ ៥​ លីត្រ​ប៉ុណ្ណោះ។

បរិក្ខារ​ទំនើប​និង​ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​បំពាក់​លើ​រថយន្ត City នេះ​​មាន​ដូច​ជា​

  • កៅអី​រចនា​ឡើង​ទៅ​តាម​តំណ​ឆ្អឹង​ខ្នង​របស់​មនុស្ស ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​របស់​ CITY បាន​ភ្ជាប់​ជា​មួយ​នឹង Headrest ជួយ​សម្រួល​ដល់​ក​និង​ឆ្អឹង​ខ្នង​អ្នក​បើកបរ​និង​អ្នក​ដំណើរ

  • Touch Screen Audio (ទំហំ ៧ អ៊ីញ​ដែល​មាន​បំពាក់ Apple Palay និង Android Car Play)

  • Map Light (បច្ចេកវិទ្យា​បង្ហាញ​និង​ស្វែង​រក​ទីតាំង)

  • Tire Pressure Monitoring System (ប្រព័ន្ធ​ត្រួត​ពិនិត្យ​សម្ពាធ​កង់​នៅ​ពេល​ដែល​កង់​ធូរ​ឬ​បែក)

  • Econ Mode (មុខងារ​សន្សំ​សំចៃ​សាំង)

  • Engine Temperature (ពន្លឺ​ពណ៌​បង្ហាញ​ពី​កម្រិត​សន្សំសំចៃ​នៅ​លើ​អេក្រង់ )
  • Smart Key (មុខងារ​គ្រប់គ្រង​រថយន្ត​ដោយ​មិន​ប្រើប្រាស់​សោ)
  • Airconditioning Touch System ( ម៉ាស៊ីន​ត្រជាក់​បញ្ជា​ដោយ Touch និង​អូតូ ទាំង​ខាង​មុខ​និង​ខាង​ក្រោយ)

  • Daytime Running Light (ចង្កៀង LED បំភ្លឺ​ពេល​ថ្ងៃ​ដើម្បី​​ឲ្យ​គេ​មើល​ឃើញ​រថយន្ត​យើង​បានច្បាស់)

  • Front , Rear & Side Windshield Glass (មុខងារ​កញ្ចក់​បៃតង​ការពារ​ការ​ជះ​ពន្លឺ​ហ្វា​ពី​ឡាន​ដទៃ)

  • Rear Sensor (សេនស័រ​ជំនួយ​ក្នុង​ការ​ចូលចត និង​បើកបរ)

  • Rear Wide Camera (កាមេរ៉ា​ផ្នែក​ខាង​ក្រោយ Multi-View បង្ហាញ ​៣ ផ្នែក​រថយន្ត​ខាងក្រោយ)
  • Anti-lock Break System (​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​មិន​​ឲ្យ​ជាប់​ហ្វ្រាំង​ក្រឡាប់​ពេល​ដែល​ចាប់​ហ្វ្រាំង​បន្ទាន់)
  • Vehicle Stabilities Assists (ប្រព័ន្ធ​សុវត្ថិភាព​ការពារ​មិន​​ឲ្យ​ជ្រុល​ហួស​នៅ​ពេល​បត់) និង​ព្រម​ទាំង​មាន​មុខងារ​ជា​ច្រើន​ទៀត។

​តាម​ការ​រៀប​រាប់​ខាង​លើ​​ឃើញ​ថា​រថយន្ត​ដែល​មាន​តម្លៃ​ត្រឹម​តែ ៣២ ៥០០ ​ដុល្លារ​​អាមេរិក​នេះ មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​ច្រើន បើ​ប្រៀបធៀប​ជា​មួយ​នឹង​រថយន្ត​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​គ្នា។ ម្យ៉ាង​វិញ​ទៀត​លោក​អ្នក​មាន​ត្រឹម​តែ ៣ ២៥០ ដុល្លារ​ នោះ​អ្នក​នឹង​អាច​ជា​ក្លាយ​ជា​ម្ចាស់​រថយន្ត​នេះ​ភ្លាមៗ។

សូម​បញ្ជាក់​ផង​ថា ក្រុមហ៊ុន​ភ្នំ​ពេញ​ហុងដា មាន​អាសយដ្ឋាន​ស្ថិត​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្សី ទល់​មុខ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង Facebook Page ៖ HONDA CAMBODIA៕

អត្ថបទ៖ សុខហេង

មតិយោបល់