• 2019-08-30 06:52:59
  • ហាងឆេងផលិតផល

មិនបានប៉ុន្មានផងមាន Note 10+ មួយ​ទឹក​លក់​នៅ​ហាង​បាត់

  • 2019-08-30 06:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note10 និង Note10+ បាន​ប្រកាស​ចេញ​ដំណាល​គ្នា​ដែល​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ កំពុង​ទាញ​ចិត្ត​អ្នក​និយម​ប្រើ​ស្មាតហ្វូន ចង់​ប្ដូរ​ស៊េរី​គ្រប់គ្នា។

Galaxy Note10 មាន​អេក្រង់​ទំហំ ៦,៣ អ៊ីញ ហើយ Note10+ នឹង​មាន​អេក្រង់​ទំហំ ៦,៨ អ៊ីញ ដែល​ទាំង​ពីរ​ម៉ូដែល​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie ចំ​កណ្ដាល​​អេក្រង់។

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​មាន​ហាង​មួយ​បាន​បញ្ចេញ Note10+ មាន​លក់​មួយ​ទឹក​តម្លៃ​ប្រមាណ​ជា ៩៥០ ដុល្លារ។ ចំពោះ​ថ្មី Galaxy Note10 RAM 8GB ទំហំ 256GB មាន​តម្លៃ ៨៩៩ ដុល្លារ ចំណែក Note10+ RAM 12GBទំហំ 256GB មាន​តម្លៃ ១ ០៩៩ ដុល្លារ

Galaxy Note10 និង Galaxy Note10+ ក៏​មាន​លក្ខណៈ​ដូចគ្នាស្ទើរតែទាំងស្រុងទៅហើយ ដូចជាប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និង​ប៊ិច S-Pen ជំនាន់​ថ្មីដែលមានមុខងារថ្មីៗជាច្រើនជាដើម៕

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់