- 2019-08-30 03:35:33
- ព័ត៌មាន
លេចចេញលក្ខណៈសម្បត្តិ OnePlus 7T អេក្រង់កម្រិត 2K
- 2019-08-30 03:35:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចចេញលក្ខណៈសម្បត្តិ OnePlus 7T អេក្រង់កម្រិត 2K
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ OnePlus តែងតែបញ្ចេញម៉ូឌែលទូរសព្ទត្រកូល ''T'' ដែលមានការបន្ថែមមុខងារពីលើទូរសព្ទដែលចេញនៅដើមឆ្នាំ។ នៅឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនដែរ យើងអាចនឹងឃើញការប្រកាស OnePlus 7T និង 7T Pro នៅខែក្រោយ។
ថ្មីៗនេះ លក្ខណៈសម្បត្តិរបស់ 7T បានលេចចេញបង្ហាញពីចំណុចមួយចំនួន ដែលល្អជាង OnePlus 7។ 7T នឹងភ្ជាប់មកជាមួយបន្ទះឈីបចុងក្រោយបង្អស់របស់ Qualcomm គឺ Snapdragon 855+ ដែលមានកម្លាំងខ្លាំងជាង 855 ធម្មតាដែលមាននៅលើ 7 ។ 7T នឹងមានរ៉េមចាប់ពី ៨GB ហើយអង្គផ្ទុកទិន្នន័យ ១២៨/២៥៦GB ។
ឯអេក្រង់វិញ OnePlus 7T នឹងរីកធំដល់ ៦,៥៥ អ៊ីញ កម្រិត 2K Super AMOLED និងល្បឿនអេក្រង់ ៩០Hz (ដូច 7 Pro) ហើយប្រសើរជាង OnePlus 7 ដែលមានអេក្រង់ត្រឹមតែ ៦,៤១ អ៊ីញ ៦០Hz FHD+ Optic AMOLED ។
ចំណែកកាមេរ៉ាមុខ ១៦MP និងកាមេរ៉ាក្រោយ ៤៨MP+១៦MP+១២MP ដដែល។ ថ្មវិញរីកធំជាងមុនបន្តិចពី ៣៧០០ mAh ទៅ ៣៨០០mAh ។ ចំពោះ OnePlus 7T Pro វិញពុំទាន់មានដំណឹងអ្វីនៅឡើយទេ៕