• 2019-08-29 04:15:50
  • ព័ត៌មាន

មើលរូបរាងពិតអេក្រង់ទឹកធ្លាក់លើ vivo NEX 3 ពិតជាស្អាតប្លែក! (វីដេអូ)

  • 2019-08-29 04:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vivo NEX 3 នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​ Vivo នៅ​តែ​បន្ត​​បង្អួត​ fan អំពី​អេក្រង់​ waterfall ថ្មី​ ដែល​ខ្លួន​ប្រើប្រាស់​។

មិន​តែ​ប៉ុណ្ណោះ​ Mrwhosetheboss ជា​ channel នៅ​លើ​ YouTube បាន​បង្ហោះ​វីដេអូ​បើក​ប្រអប់​និង​បង្ហាញ​ពី​រចនាបថ​របស់​ទូរសព្ទ​មួយ​នេះ។ លក្ខណៈ​សម្បត្តិ​ផ្សេងៗ​មិន​ត្រូវ​បាន​បង្ហាញ​ឡើយ​ ដោយ​ Vivo ចង់​រក្សា​ទុក​ជា​អាថ៌កំបាំង​សិន​។

NEX 3 បាន​អេក្រង់​ទឹក​ធ្លាក់ ឬ waterfall ដែល​លាត​ស្ទើរ​ពេញ​ផ្ទៃ​មុខ​នៃ​ទូរសព្ទ ហើយ​ប៊ូតុង​បិទ​បើក​និង​សម្លេង​ត្រូវ​បាន​ដក​ចេញ ហើយ​ជំនួស​ដោយ​ចំណុច​មួយ​នៅ​ខាង​ស្ដាំ ដែល​ពេល​សង្កត់​ទៅ​លើ​វា វា​បង្កើត​ជា​លំញ័រ​ដូច​ទៅ​នឹង​ប៊ូតុង​ធម្មតា​ដែរ។ នៅ​ផ្នែក​ខាង​លើ មាន​ប៊ូតុង​នៅ​ខាង​លើ​ជា​ប៊ូតុង​បិទ​បើក​ទី ២ និង​មាន​រន្ធ​ដោត​កាស ៣,៥មម និង​កាមេរ៉ា​មុខ​បង្កប់​ខ្លួន​ ឯ​កាមេរ៉ា​ក្រោយ​មាន​រាង​ជា​រង្វង់​មូល។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​អំពី​រូបរាង​របស់ Vivo NEX 3 សូម​មើល​វីដេអូ​នេះ៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់