• 2019-08-29 00:00:00
  • ព័ត៌មាន

​ស្ងាត់ៗ​​អត់​សូវ​មាត់​ក! Nokia ​ប្រកាស​ដាក់​ឲ្យ​ប្រើ 5G ​ផ្លូវការ​ហើយ

  • 2019-08-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ Sprint បាន​​ធ្វើ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Nokia ផ្នែក​​បណ្ដាញ​ទូរគមនាគមន៍​ ​ប្រកាស​ដាក់​ឲ្យ​ដំណើការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បណ្ដាញ​ 5G ​នៅ​រដ្ឋ​ធំៗ​ចំនួន​ ៤ បន្ថែមទៀត​ក្នុង​សហរដ្ឋ​អាមេរិក​ដូច​ជា New York, Los Angeles, Washington DC និង​ Phoenix។

ប្រកាសដាក់​ឲ្យ​ដំណើការ​ 5G ផ្លូវការ

​បង្គោល​អង់តែន​ ក៏​ត្រូវ​បាន​តម្លើង​ ​និង​បាន​តេស្ត (​សាកល្បង​) រួច​រាល់​ហើយ​ ​ដោយ​ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​ផ្សេងៗ​ដូច​ជា Ericsson, Nokia, Cisco និង​ MediaTek ​ដើម្បី​បញ្ជាក់​ពី​កម្រិត​​ស្តង់ដារ​នៃ​ការ​ផ្គត់ផ្គង់​សេវា 5G ​នោះ​។ យោងតាមទិន្នន័យតេស្តដោយ Ookla បង្ហាញថា ល្បឿនដោនឡូត 5G របស់ Sprint គឺ 203.8 Mbps លឿន​ជាង 4G LTE ៦ដង ត្រឹមតែ (35.2 Mbps) ប៉ុណ្ណោះ៕

ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​ផ្សេងៗ​មកតេស្ត 5G

ខាង​ក្រោម​នេះ​ជា​តារាង​តេស្តល្បឿន 5G ដោយអ្នកប្រើប្រាស់ផ្ទាល់៖

ទីក្រុង និងរដ្ឋនៅសហរដ្ឋអាមេរិក ដែលកំពុងដំណើការ 5G

អត្ថបទទាក់ទង៖

ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា

មតិយោបល់