• 2019-08-28 06:06:31
  • ព័ត៌មាន

Hacker ចិត្ត​ធម៌នៅឥណ្ឌា តែមួយខែកើបបាន ៤០ ០០០ ដុល្លារពី Facebook

  • 2019-08-28 06:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ លោក Laxman Muthiyah ​បាន​ទទួល​ប្រាក់​រង្វាន់ ១០ ០០០ ដុល្លារ បន្ទាប់​ពី​រក​ឃើញ​នូវ​ចន្លោះ​ប្រហោង​លើ Instagram ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ Hack គណនី​បាន​យ៉ាង​ងាយ។

នៅ​លើ​ប្លុក​របស់​ខ្លួន​ Muthiyah ដែល​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ​នៅ​រដ្ឋ Andhra Pradesh ​ប្រទេស​ឥណ្ឌា បាន​ពន្យល់​ពី​ចន្លោះ​ប្រហោង​របស់​បណ្តាញ​សង្គម​ Instagram ដែល​អាច​បើក​ផ្លូវ​ឲ្យ Hacker ធ្វើ​ការ​បំបែក​ចូល​គណនី​រាប់​ពាន់​ត្រឹម​ប៉ុន្មាន​នាទី តាម​រយៈ​ការ​ស្នើ​សុំ​កូដ Reset លើ​ម៉ាស៊ីន​មាន ID តែ​មួយ។

White Hat Hacker រូប​នេះ​បាន​បញ្ជាក់​ថា៖ "ក្រុម​ការងារ​ផ្នែក​សន្តិសុខ​របស់ Facebook និង Instagram ​បាន​ជួសជុល​ចន្លោះ​ប្រហោង​នោះ​រួចរាល់​ហើយ ដោយ​ពួក​គេ​បាន​ផ្តល់​ប្រាក់​រង្វាន់ ១០ ០០០ ដុល្លារ​មក​ខ្ញុំ​ជា​ផ្នែក​នៃ​កម្មវិធី Bounty Program"។

បញ្ជាក់​ថា​កាល​ពី​មួយ​ខែ​មុន Hacker ដដែល​នេះ ក៏​ទើប​តែ​ទទួល​បាន​ប្រាក់​រង្វាន់ ៣០ ០០០ ដុល្លារ​ផង​ដែរ ពី​ការ​ស្រាវជ្រាវ​ឃើញ​ចន្លោះ​ប្រហោង​លេច​ឡើង​ស្រដៀង​គ្នា​នៅ​លើ Instagram៕

អានអត្ថបទ:

ប្រភព៖ CNBC | Indian Express ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់