• 2019-08-28 01:58:01
  • ផលិតផលថ្មី

Xiaomi ចេញលក់នាឡិកាស្អាតដូច Apple Watch តម្លៃត្រឹម ១២៥ ដុល្លារ

  • 2019-08-28 01:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​ចេញ​នូវ​នាឡិកា​វៃ​ឆ្លាត​ថ្មី ម៉ូដែល Amazfit GTS ដែល​មាន​ការ​ឌីហ្សាញ​រូបរាង​ស្រដៀង​នឹង​ Apple Watch Series 4 គឺ​មាន​អេក្រង់​រាង​កោង​លាត​សន្ធឹង​ពេញ​​មុខ​នាឡិកា។

Amazfit GTS គឺ​ជា​អ្នក​ស្នង​តំណែង​ម៉ូដែល Bip ដែល​វា​មាន​តម្លៃ​ប្រមាណ ១២៥ ដុល្លារ ខណៈ Apple Watch មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ។ នាឡិកា​នេះ​មាន​អេក្រង់ AMOLED Super Retina ទំហំ ១,៦៥ អ៊ីញ ការពារ​ដោយ​ Corning Gorilla Glass 3 និង​តួ​ខ្លួន​ផលិត​អំពី​លោហៈ។ អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​ Interface នាឡិកា​ចំនួន ១០០ ប្រភេទ​ខុសៗ​គ្នា ហើយ​​ខ្សែ​របស់​វា​អាច​ដោះ​ដូរ​បាន​ផង​ដែរ។

Amazfit GTS អាច​តាមដាន​លំហាត់​ប្រាណ​ចំនួន ១២ រួម​មាន​ជិះកង់, រត់​ត្រុកៗ, ហែលទឹក, ឡើង​ភ្នំ, ជិះ​ស្គី និង​លើក​ទម្ងន់​ជា​ដើម។ វា​មាន​បំពាក់​ដោយ​ GPS បូ​នឹង​ Glonass មាន​ BioTracker ដែល​អាច​វាស់​ចង្វាក់​បេះដូង។

នាឡិកា​នេះ​​មាន​ប្រព័ន្ធ Bluetooth 5.0, NFC, ថ្ម​ទំហំ ២២០ mAh ដែល​អាច​​ប្រើ​ប្រាស់​បាន​រហូត​ដល់​រយៈពេល ១៤ ​ថ្ងៃ ហើយ​អាច​ Standby បាន​រហូត ៤៦ ថ្ងៃ។ ដើម្បី​សាក​ថ្ម​ឲ្យ​ពេញ​ត្រូវ​ចំណាយ​ពេល​ ២ ម៉ោង​ ហើយ​វា​អាច​​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​ដល់ ៥០ ម៉ែត្រ។

នាឡិកា​វៃ​ឆ្លាត​របស់​ Xiaomi មាន​តម្លៃ​លក់​ចាប់​ផ្ដើម​ពី​ប្រមាណ ១២៥ ដុល្លារ ដែល​នឹង​ចេញ​លក់​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា​ខាង​មុខ៕​​

ចុចអាន ៖ ​រក​ឃើញ​ថា​​អ្នក​ប្រើ​ចង់​ឲ្យ​ទូរសព្ទ​ថ្មី​ ​ទុក​រន្ធ​ដោត​កាស​តែ ១% ប៉ុណ្ណោះ​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់