• 2019-08-27 02:14:20
  • ព័ត៌មាន

រូបរាងផ្លូវការ Mate 30 Pro លេច​ឡើង បង្ហាញពីកាមេរ៉ារាងមូល

  • 2019-08-27 02:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ផ្លូវ​ការ​សម្រាប់​ផ្សព្វផ្សាយ​អំពី Huawei Mate 30 Pro បាន​លេច​ចេញ​ឡើង អាច​ឲ្យ​គេ​ឃើញ​អំពី​រចនាបថ​របស់​ស្មាតហ្វូន​កំពូល​ថ្មី​របស់ Huawei។

រូបភាព​បាន​បង្ហាញ​ថា​ផ្នែក​ខាង​មុខ​របស់ Mate 30 Pro មាន​រចនាបថ​អេក្រង់​ក្បាល​ឆក​ ហើយ​វា​មាន​អេក្រង់​រាង​កោង​ខ្លាំង ដែល​គេ​ឲ្យ​ឈ្មោះ​ថា​អេក្រង់​ទឹក​ធ្លាក់ (Waterfall)។ នៅ​ផ្នែក​ខាង​ក្រោយ​វិញ​ឃើញ​មាន​បំពាក់​កាមេរ៉ា​រហូត​ដល់ ៤ គ្រាប់ និង​មាន​ភ្លើង​ LED នៅ​ក្រៅ​រង្វង់​មូល​របស់​កាមេរ៉ា។

ចចាមអារ៉ាម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​​កាមេរ៉ា ៤ គ្រាប់​របស់ Mate 30 Pro មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​ Sensor ធំ​ចំនួន​ពីរ, កាមេរ៉ា​ទី​បី​នឹង​ជា​ប្រភេទ Periscope អាច​ Zoom បាន ៥ ដង និង​មួយ​ទៀត​​ទំនង​ជា​ Sensor 3D ឬ Sensor វាស់​ជម្រៅ។

អក្សរ​ក្នុង​រូបភាព​បាន​បញ្ជាក់​អំពី​បន្ទះ​ឈីប​ Kirin 990 ដែល​ជា​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Huawei។ ត្រកូល​ Mate 30 រំពឹង​ថា​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៦ ខែ​កញ្ញា​ខាង​មុខ៕

ចុចអាន ៖ Samsung បញ្ជាក់ពី Galaxy A91 អាចសាកថ្មលឿនកម្លាំង ៤៥ វ៉ាត់

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់