• 2019-08-26 06:05:40
  • ព័ត៌មាន

តាមពិត Samsung អ្នកនៅពីក្រោយខ្នងអេក្រង់ទឹកធ្លាក់ថ្មីសោះ!

  • 2019-08-26 06:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​អេក្រង់​បែប​ទឹក​ធ្លាក់ ឬ waterfall display ជា​ប្រភេទ​អេក្រង់​ដែល​កោង​ខ្លាំង​ដែល​ពុំ​ទាន់​មាន​ទូរសព្ទ​ណា​មួយ​ដាក់​លក់​ជា​ផ្លូវ​ការ​ជាមួយ​អេក្រង់​នេះ​នៅ​ឡើយ​ទេ។ អេក្រង់​នេះ​អាច​កោង​បាន​រហូត​ដល់ ៨៨ ដឺក្រេ​ឯណោះ​ អាច​នឹង​លុប​បំបាត់​ប៊ូតុង​ធម្មតា ហើយ​ជំនួស​ដោយ​ប៊ូតុង​ touch វិញ។​​

មាន​ក្រុមហ៊ុន​ចិន​ ៣ ដែល​អាច​ជា​ក្រុមហ៊ុន​ដំបូង​គេបង្ហាញចេញស្មាតហ្វូនប្រើអេក្រង់ទឹក​ធ្លាក់​នេះ។ ខែ​មុន​ Oppo បាន​ប្រកាស​អេក្រង់​កោង​​នេះ​ ដែល​ស្ទើរ​តែ​គ្មាន​គែម​សង​ខាង​និង​កន្លែង​សម្រាប់​ដាក់​ប៊ូតុង។ Vivo ក៏​បាន​បង្ហើប​អំពី​អេក្រង់​ប្រភេទ​នេះ​នៅ​លើ Nex 3 ហើយ Huawei ក៏​អាច​នឹង​ប្រើ​នៅ​លើ​ Mate 30 Pro របស់​ខ្លួន​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ អេក្រង់​ទាំង​នេះ​អាច​ផលិត​ដោយ​ Samsung ផ្ទាល់ ព្រោះ​ថ្មីៗ​នេះ​ Samsung display បាន​ share ផុស​បង្ហាញ​ពី​អេក្រង់​កោង​របស់​ Vivo Nex 3៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់