• 2019-08-23 02:07:42
  • ផលិតផលថ្មី

ទីបំផុត Samsung ចេញលក់ស្មាតហ្វូនកាមេរ៉ា 48MP តម្លៃធូរជាផ្លូវការ

  • 2019-08-23 02:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ Galaxy A50s និង Galaxy A30s ​ត្រកូល​ទូរសព្ទ​តម្លៃ​ធូរ ដែល​វា​ជា​ការ​វិវត្ត​បន្ថែម​លើ​ Galaxy A50 និង A30 ចេញ​កាល​ពី​ខែ​កុម្ភៈ​ កន្លង​ទៅ។

  • Galaxy A50s

Samsung បាន​​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​ខាង​ក្រោយ​របស់​ Galaxy A50s ដែល​មាន​បញ្ចូល​រចនាបថ​បែប​ក្រឡេក្រឡា​ មាន​ជម្រើស​ពណ៌​បួន​គឺ Prism Crush Black. Prism Crush White, Prism Crush Green និង Prism Crush Violet2។

កាមេរ៉ា​ក៏​បាន​ផ្លាស់​ប្ដូរ​ថ្មី​ដែរ។ Galaxy A50s មាន​នាំ​​យក​នូវ​កាមេរ៉ា​​មេ​កម្រិត ៤៨ MP មាន Aperture f/2.0 ដែល​អម​ដោយ​កាមេរ៉ា​វាស់​ជម្រៅ ៥ MP និង​កាមេរ៉ា​ Ultrawide កម្រិត ៨ MP (អាច​ថត​រូប​ទំហំ ១២៣ ដឺក្រេ)។ កាមេរ៉ា​មុខ​បាន​ដំឡើង​ពី ២៥ MP មក​កាន់​ ៣២ MP មាន​ Aperture f/2.0។

ចំណុច​ដទៃ​ទៀត​គឺ​ដូច​នឹង A50 ដែរ។ ខាង​មុខ​មាន​អេក្រង់ Super AMOLED Infinity-U ទំហំ ៦,៤ អ៊ីញ អាច​បង្ហាញ​រូប​កម្រិត 1080x2340 ភីកសែល។ វា​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Exynos 10nm ដែល​មាន​ជម្រើស RAM ៤ ឬ ៦ GB, ថ្ម​ទំហំ ៤០០០ mAh, ទ្រាំទ្រ​ការ​សាក​ថ្ម​លឿន ១៥ វ៉ាត់ និង​ទ្រនាប់​ស្កេន​​​ម្រាម​ដៃ​លើ​អេក្រង់។ Samsung មិន​ទាន់​ប្រកាស​តម្លៃ និង​ថ្ងៃ​ចេញ​លក់​នៅ​ឡើយ​ទេ។

  • Galaxy A30s

A30s ក៏​មាន​ការ​ឌីហ្សាញ​ថ្មី ហើយ​មាន​ជម្រើស​ពណ៌​ចំនួន ៤ ដូច​គ្នា។ កាមេរ៉ា​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​កម្រិត ២៥ MP Aperture f/1.7 (កើន​ឡើង​ពី​ទំហំ ១៦ MP) និង​កាមេរ៉ា Ultrawide ៨ MP រួម​កាមេរ៉ា​វាស់​ជម្រៅ ៥ MP។ កាមេរ៉ា Selfie នៅ​​​មាន​ទំហំ ១៦ MP Aperture f/2.0 ដដែល។

មុខងារ​បន្ថែម​ថ្មី​គឺ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ ដែល​ស៊េរី​ចាស់​មាន​បំពាក់​ទ្រនាប់​ស្កេន​នៅ​ខាង​ក្រោយ។

A30s មាន​អេក្រង់ Super AMOLED Infinity-V ទំហំ ៦,៤ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត 720x1560 ភីកសែល។ វា​បំពាក់​ដោយ​ឈីប Exynos 7904 14nm មាន​ជម្រើស RAM ៣ ឬ ៤ GB, ថ្ម​ទំហំ ៤០០០ mAh និង​​សាក​ថ្ម​កម្លាំង ១៥ វ៉ាត់។ តម្លៃ​លក់ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​មិន​ទាន់​ប្រកាស​នោះ​ទេ៕

ចុចអាន ៖ ​សន្សំ​លុយ​ទុក​ទៅ​ ​ទូរសព្ទ​កាមេរ៉ា​ល្អ​បំផុត​ ៥ ​ពេល​ឥឡូវ​នេះ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់