• 2019-08-21 07:30:00
  • ផលិតផលថ្មី

Mercedes-Benz ប្រកាសចេញលក់ឡានវ៉ែនមិនប្រើសាំង ដំបូងគេក្នុងលោក

  • 2019-08-21 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អំឡុង​​កម្មវិធី Geneva Motor Show ឆ្នាំ ២០១៩ ក្រុមហ៊ុន​រថយន្ត Mercedes-Benz បាន​បង្ហាញ​ចេញ​ ​រថយន្ត​ Concept EQV ដែល​​នេះ​វា​ត្រូវ​បាន​ចូល​ទៅ​ក្នុង​ការ​ផលិត​លក់​ជា​ផ្លូវ​ការ ក្លាយ​ជា​ផលិត​សម្រេច​ដោយ​មិន​កែ​ប្រែ​រូបរាង​ខុស​ពី Concept នោះ​ទេ។

ក្រុមហ៊ុន​អាល្លឺម៉ង់ បាន​រៀប​រាប់​ថា​​ម៉ូដែល​ថ្មី​នេះ​គឺ​ជា​ប្រភេទ​រថយន្ត​វ៉ែន (MPV) ដំបូង​គេ​ក្នុង​លោក​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ហើយ​សន្យា​ថា​វា​នឹង​មិន​ប៉ះពាល់​ដល់​បរិស្ថាន រួម​ជា​មួយ​សមត្ថភាព​បើកបរ​ខ្លាំង​ក្លា​ផង​ដែរ។ រថយន្ត​នេះ​នឹង​បង្ហាញ​មុខ​ដល់​ពិភពលោក​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Frankfurt Motor Show ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ២២ កញ្ញា។

រថយន្ត​នេះ​ទទួល​បាន​កម្លាំង​ពី​ម៉ូទ័រ​អគ្គិសនី​បំពាក់​នៅ​ខាង​មុខ និង​មាន​​រន្ធ​សាក​ថ្ម​នៅ​​កាង​ខាង​មុខ​ផង​ដែរ។ ប្រព័ន្ធ​ម៉ូទ័រ​អគ្គិសនី​របស់​រថយន្ត អាច​បង្កើត​កម្លាំង​បាន ២០១ សេះ ដែល​ក្រុមហ៊ុន​អះអាង​ថា​អាច​បើកបរ​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ ចំពោះ​ការ​សាក​ពីរ​ដង។

ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​បំពាក់​ដោយ​ប្រព័ន្ធ​កម្សាន្ត​ MBUX ដែល​មាន​​អេក្រង់​ដូច​ជា​ Tablet, អាច​ទ្រាំទ្រ​នឹង​ការ​បញ្ជា​ដោយ​សំឡេង ហើយ​អ្នក​ដំណើរ​អាច​បញ្ជា​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ដំណើរ​ការ​ទុក​ជា​មុន តាម​រយៈ​កម្មវិធី​ទូរសព្ទ​ពិសេស។ ចំពោះ​តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ចុចអាន ៖ ឆ្ងល់​​រថយន្ត​ប្រភេទ​​​​ Full Option មាន​ន័យ​បច្ចេកទេស​យ៉ាង​ម៉េច?

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់