• 2019-08-20 01:56:22
  • ព័ត៌មាន

ក្រុមហ៊ុនស្មាតហ្វូនចិនធំ ៣ ពួតដៃគ្នាចេញមុខងារស្រដៀង AirDrop របស់ Apple

  • 2019-08-20 01:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​​ចំនួន ៣ របស់​ចិន​គឺ Xiaomi OPPO និង Vivo កំពុង​សហការ​គ្នា​បង្កើត​នូវ​វិធីសាស្ត្រ​ផ្ទេរ​ឯកសារ​ថ្មី​មួយ ដែល​អាច​​ឲ្យ​ស្មាតហ្វូន​ទាំង ៣ ម៉ាក​ផ្ទេរ​ឯកសារ​ទៅ​វិញ​ទៅ​មក​បាន។

វិធីសាស្ត្រ​នេះ នឹង​ប្រើ​ប្រាស់​នូវ Bluetooth ដើម្បី​ភ្ជាប់​​ស្មាតហ្វូន​​ជា​មួយ​គ្នា ហើយ​មាន​សមត្ថភាព​ផ្ទេរ​ឯកសារ​ក្នុង​ល្បឿន ២០ MB/វិនាទី ដែល​អាច​សន្និដ្ឋាន​ថា​វា​ប្រើ​ប្រាស់ Wi-Fi នៅ​​ Backend សម្រាប់​ការ​ផ្ទេរ​ឯកសារ ស្រដៀង​នឹង​ប្រព័ន្ធ AirDrop របស់ Apple។

Xiaomi បាន​និយាយ​ថា​ក្រុមហ៊ុន​ស្មាតហ្វូន​ដទៃ​ទៀត អាច​ចុះ​ឈ្មោះ​ចូល​រួម​​ជា​សម្ព័ន្ធ​មិត្ត​របស់​ក្រុម​ហ៊ុន​ទាំង ៣ បាន។ ប្រភេទ​សាក​ល្បង​នៃ​មុខងារ​នេះ អាច​នឹង​បញ្ចេញ​ឲ្យ​ប្រើ​នៅ​​ចុង​ខែ​សីហា​នេះ​តែ​ម្ដង។

គួរ​ដឹង​ថា​ក្រុមហ៊ុន​ទាំង ៣ មាន​កាន់​កាប់​ចំណែក​ទីផ្សារ​ចំនួន​ ៤៩% នៅ​ចិន កាល​ពី​ត្រីមាស​ទី​ពីរ។ នេះ​បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​របស់ Counterpoint Research ដែល​មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​​មុខងារ​នេះ​អាច​មាន​ចំនួន​ច្រើន៕​​​

ចុចអាន ៖ ប្រព័ន្ធ 5G ​ធ្វើ​ឲ្យ​ប្រជាជន​ចិន​​ប្ដូរ​ទូរសព្ទ​ចាស់​យក​ថ្មី​ ​ព្រោះ​ចង់​សាក

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់