• 2019-08-15 10:21:23
  • ព័ត៌មាន

តិចមិនដឹង! OPPO Reno 10X មានបង្កប់​បច្ចេកវិទ្យា Audio 3D Zoom ស្រូបសំឡេងបានសាហាវ

  • 2019-08-15 10:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកកាន់ទូរសព្ទ Hybrid Zoom (60X Digital Zoom) នៅ​ក្នុង​ដៃ មាន​ដឹង​ឬ​អត់​ថា​ស្មាតហ្វូន​នេះ​មាន​បង្កប់​បច្ចេកវិទ្យា Audio 3D Zoom ដែល​មុខងារ​នេះ​អាច​ស្រូប​សំឡេង​បាន​ច្បាស់​ពេល​ថត​វីដេអូ​ ទោះ​បី​ជា​នៅ​ជុំវិញ​មាន​សំឡេង​ខ្សោយ​ក្ដី។ ​​

បច្ចេកវិទ្យា Audio 3D Zoom បែប​ Surround Sound នេះ​គឺ​ត្រូវ​ចិត្ត​ម៉ាច់​តែ​ម្តង​ជា​មួយ​នឹង​ក្រុម​អ្នក​ផលិត​ឯកសារ​ធំ​ៗ និង​ក្នុង​វិស័យ​ថត​កុន ដែល​វា​អាច​ប្រើប្រាស់​ជំនួយ​ Mic Audio ដូច​ថត​កុន​បាន​ថែម​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ​ទូរសព្ទ​ស៊េរី​ចុង​ក្រោយ​របស់ OPPO Reno 10X Hybrid Zoom មួយ​ម៉ូឌែល​នេះ ក្រោយ​ពី​ធ្វើ​ការUpgradeហើយ​មាន​សមត្ថភាព​រឹត​តែ​ខ្លាំង​ ក្នុង​ការ​ថត​វីដេអូ​ក្នុង​កម្រិត 4K បាន​រហូត​ដល់​ទៅ 60fps បាន​យ៉ាង​ច្បាស់។ ​ក្នុង​នោះ​វា​អាច​ថត​រូបភាព​ពេល​យប់​បាន​យ៉ាង​ល្អ កាត់​បន្ថយ​ចំណុច​អុច​តូចៗ ហៅ​ថា Noise បាន​ល្អ​ជាង​មុន ទាំង​រូបភាព​សន្លឹក និង​វីដេអូ​ ដោយ​សារ​តែ​គុណភាព​វីដេអូ​របស់​វា​ចាប់​បាន​​យ៉ាង​ច្បាស់​ល្អ​និង​រក្សា​លំនឹង​ល្អ​មិន​ធម្មតា បើ​ទោះ​បី​ជា​យើង​ដើរ​ថត​ក្តី ដោយ​វា​មិន​មាន​ភាព​រង្គើ​​​ខ្លាំង​នោះ​ទេ (នេះ​សំដី​របស់​អតិថិជន​អ្នក​ប្រើ​ប្រាស់​ផ្ទាល់​ ដែល​ជា​ម្ចាស់​រូបថត​ទាំង​នេះ) ដោយ​សារ​តែ​វា​បាន​បំពាក់​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មក កាន់​តែ​មាន​លំនឹង​ល្អ និង​មាន​គុណភាព​ច្បាស់។

រូបភាពថតដោយ OPPO Reno 10X Hybrid Zoom
រូបភាពថតដោយ OPPO Reno 10X Hybrid Zoom
រូបភាពថតដោយ OPPO Reno 10X Hybrid Zoom
រូបភាពថតដោយ OPPO Reno 10X Hybrid Zoom

​សរុប​មក​ទូរសព្ទ OPPO Reno 10X Hybrid Zoom តម្លៃ ៨៩៩ ដុល្លារ ពិត​ជា​អស្ចារ្យ​​មែន ទិញ​ហើយ​មិន​ស្ដាយ​លុយ​ទាល់​តែសោះ ដោយ​សារ​តែ​វា​អាច​បង្កើន​អារម្មណ៍​របស់​យើង​ឲ្យ​កាន់​តែ​ជក់ចិត្ត​ក្នុង​ការ​ថត​វីដេអូ​បែប Slow Motion, វីដេអូ Time-Lapse និង ធ្វើ​ឲ្យ​ការ​ផលិត​វីដេអូ​របស់​លោក​អ្នក​កាន់​តែ​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង៕

អត្ថបទ៖ សុខហេង

មតិយោបល់