- 2019-08-13 09:29:59
- ព័ត៌មាន
VIVO នឹងចេញស្មាតហ្វូនកាមេរ៉ា ៣ តម្លៃសមរម្យឆាប់ៗនេះ ហើយក៏មានការដូឲ្យដែរ
- 2019-08-13 09:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
VIVO នឹងចេញស្មាតហ្វូនកាមេរ៉ា ៣ តម្លៃសមរម្យឆាប់ៗនេះ ហើយក៏មានការដូឲ្យដែរ
ចន្លោះមិនឃើញ
ផលិតផលស្មាតហ្វូន VIVO មិនមែនជាស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើម៉ូឌែលស្មាតហ្វូននីមួយៗ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រពន្ធ័បច្ចេកវិទ្យាទំនើបៗមិនចាញ់ស្មាតហ្វូនដ៏ទៃឡើយ។
អាចនិយាយបានថា បានកាន់កាប់តំណែងជា ស្មាតហ្វូនដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារ។ គិតត្រឹមថ្ងៃនេះ គឺរយៈពេលជាង ២ ឆ្នាំមកហើយ ដែលក្រុមហ៊ុនទូរសព្ទដៃស្មាតហ្វូន vivo បានឈានជើង និងចូលប្រឡូកចំពោះវិស័យស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជា។
អ្នកទាំងអស់គ្នាបានដឹងហើយថា ក្រុមហ៊ុនទូរសព្ទដៃ VIVO មានត្រកូលតំណាងរបស់ខ្លួន ៣ សេរី ដែលកំពុងតែមានឈ្មោះបោះសំលេង និងមានសន្ទុះនៃការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ៖ បងប្អូននៃត្រកូល V ត្រកូល Y និងត្រកូល S ដែលទើបបានធ្វើការសម្ពោធមួយខែមុននេះ។
ជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្យនាពេលខាងមុខនេះ ក្រុមហ៊ុនទូរសព្ទដៃ VIVO និងធ្វើការបញ្ចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនមួយសេរីទៀតហើយ ដែលវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y ផងដែរនោះគឺ ម៉ូឌែល VIVO Y12។ បើតាមការប៉ាន់ស្មាននោះ ស្មាតហ្វូននេះ អាចនិងចេញលក់ជាផ្លូវការនៅលើទីផ្សារឆាប់ៗនេះផងដែរ។
យ៉ាងណាមិញចំពោះ VIVO Y12 នេះនៅមិនទាន់បានប្រកាសអោយដឹងអំពីតម្លៃ នឹងលក្ខណៈសម្បត្តិរបស់វាអោយបានជាក់លាក់នៅឡើយទេ។ ដូច្នេះមានតែរង់ចាំមើលថា តើម៉ូឌែលជំនាន់ចុងក្រោយស្មាតហ្វូនត្រកូល Y មួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ?
ហើយអ្វីដែលពិសេសនោះ VIVO នឹងធ្វើការត្រៀមកាដូជូនទៅដល់អ្នកទាំងអស់គ្នាដែលធ្វើជារឿងភាគខ្លីបែបយុវវ័យមួយ ដែលនឹងត្រូវចាក់បង្ហាញនាពេលឆាប់ៗខាងមុខនេះដូចគ្នា។
បើអ្នកទាំងអស់គ្នាចង់ដឹងថា ការមកដល់នៃសមាជិកថ្មី VIVO Y12 ហើយនិងសាច់រឿងភាគខ្លីបែបយុវវ័យ មានអត្ថន័យនិងខ្លឹមសារនៃសាច់រឿងយ៉ាងណានោះ សូមធ្វើការតាមដាននៅក្នុងទំព័រ ផេក VIVOKH និងផេក 18th Birthday Wish ទាំងអស់គ្នា។