• 2019-08-13 01:29:30
  • ព័ត៌មាន

OPPO​ បើកកម្មវិធីប្រកួតថតរូបមួយ អ្នកឈ្នះបានរង្វាន់រាប់ពាន់ដុល្លារ

  • 2019-08-13 01:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​ប្រកាស​ផ្តល់​ពានរង្វាន់​ដល់​អ្នកថតរូប​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ឆ្នាំ​ ​២០១៩​ ​ឬ​ ​OPPO​ ​Creators​ ​Awards​ ​2019​ ​នៅក្នុង​កម្មវិធី​បើក​សម្ពោធ​សមាគម​ថតរូប​របស់​ខ្លួន​។​

OPPO​ ​Creators​ ​Awards​ ​2019

​ចាប់តាំងពី​មានកម្ម​វិធី​ប្រកួត​ជាលើកដំបូង​ដែល​មានឈ្មោះ​ថា​ “​​See​ ​Beyond​”​ ​(​#​SeeBeyondWithOPPO​)​ ​ទទួល​បានការ​គាំទ្រ​ច្រើន​នូវ​ចំនួន​អ្នក​ចូល​មើល​រាប់​លាន​នាក់​ ​និង​មានការ​បញ្ចេញ​យោបល់​លើ​កម្មវិធី​នេះ​រាប់ពាន់​ផង​ដែរ​ ​ដោយ​ពួកគេ​បាន​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​មក​លើ​សមត្ថភាព​ថតរូប​របស់​ទូរសព្ទ​ដៃ​ ​OPPO​ ​ដែល​ជា​ប្រេន​ទូរសព្ទ​ដែល​តែងតែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជានិច្ច​។​

SeeBeyondWithOPPO

​ប្រភេទ​រូបថត​ដែល​អាច​នឹង​មានឱកាស​ទទួល​បាន​ពានរង្វាន់​ ​អ្នកថតរូប​បែប​ច្នៃប្រឌិត​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ត្រូវ​ផ្អែក​ទៅលើ​ប្រភេទ​រូបថត​ស្តីអំពី​ស្ថានភាព​ពេល​រាត្រី​ ​(​Night​)​ ​បង្កប់​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​(​Creativity​)​ ​សំដៅលើ​ទេសភាព​(​Landscape​)​ និង​​សំដៅលើ​ ​មនុស្ស​ទូទៅ​(​People​)​។​

​អ្នកឧបត្ថម្ភ​គាំទ្រ​រង្វាន់​ធំ​មាន​ចំនួន​ពីរ​

-​ទី១៖ ពី​ក្រុមហ៊ុន​ ​OPPO​

-ទី២៖ ពីក្រុមហ៊ុន​ ​OPEN​ ​ដែល​ពួកគេ​នឹង​ផ្តល់​នូវ​ថ​វិការ​រង្វាន់​សរុប​ចំនួន ៧៥០០​ ​ដុល្លារ​​ ​អ្នកឈ្នះ​នឹង​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​The​ ​OPPO​ ​Photography​ ​Talent​ ​Program​ ​នា​ពេល​ខាងមុខ​​។​

​ចំណែក​បេក្ខភាព​ចំនួន១០នាក់​ផ្សេងទៀត​ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ​១៥០០​ ​ដុល្លារ​ក្នុង​ម្នា​ក់ៗ​ ​ព្រមទាំង​បេក្ខភាព ៥ នាក់​បន្ទាប់​ទៀត​ ​នឹង​ទទួល​បាន​ទូរសព្ទ​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​ម្នាក់​មួយ​គ្រឿង​។​

​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​អ្នកថតរូប​ជំនាញ​ម្នាក់​ដែល​មានឈ្មោះ​ថា​ ​Nan​ ​Shan​ ​បាន​បង្ហាញ​ពី​ស្ទីល​នៃ​ការ​ថតរូប​ស្តី​ពីរ​បៀ​បនៃ​ការ​ជ្រមុជទឹក​ ​ឬ​ ​“​Fish​ ​are​ ​diving​”​ ​របស់​លោក​ ​ដោយ​លោក​បាន​និយាយ​ថា​ ​“​បច្ចុប្បន្ន​ការ​ថតរូប​នៅ​លើ​ស្មា​ត​ហ្វូ​នកាន់​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ ​ដែល​ធ្វើឲ្យ​អ្នកថតរូប​កាន់តែ​មាន​ភាព​ងាយស្រួល​ ​ហើយ​វា​ធ្វើ​ឱ្យ​អ្នកថតរូប​រីករាយ​នឹង​ការ​ចាប់​ប្លង់​ថតរូប​បែប​ធម្មជាតិ​ ​និង​ ​ថត​ភាព​ពិ​តៗ​”​ ​។​

​មិន​តែប៉ុណ្ណោះ​អ្នកឈ្នះ​ក្នុង​កម្មវិធី​ ​The​ ​OPPO​ ​Photography​ ​Talent​ ​Program​ ​នឹងអាច​ចូលរួម​ចូល​កម្មវិធី​មួយ​ក្នុង​ការ​បញ្ចេញស្នាដៃ​របស់​ខ្លួន​ក្នុង​ការរចនា​ទម្រង់​នានា​ដើម្បី​ជ​ម្រុ​ញ​ភាព​ច្នៃប្រឌិត​ក្នុង​វិស័យ​ថតរូប​ ​ហើយ​នៅក្នុង​កម្មវិធី​នេះ​ដែរ​នឹង​មានការ​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​ថត​រូប​ល្បី​ៗ​លំដាប់​ពិភពលោក​ដែល​មានបទពិសោធន៍​ដោយ​ផ្ទាល់​។​

OPPO-creators-awards

នៅ​ខែសីហា​នេះ​ ​OPPO​ ​នឹង​រៀបចំ​កម្មវិធី​តាំង​ពិ​ពណ៌​ ​Creators​ ​Awards​ ​Exhibition​ ​នៅ​ទីក្រុង​សៀងហៃ​ ​ប្រទេស​ចិន​ ​និង​ ​Amsterdam​ ​ប្រទេស​ហូ​ឡង់​ ​ដើម្បី​បង្ហាញ​នូវ​រូបថត​របស់​ជយលាភី​តែម្តង​។​

​រូបថត​ដែល​ឈ្នះ​ការប្រកួត​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​លើ​ផ្ទាំង​ ​Wallpaper​ ​របស់​ ​OPPO​ ​ព្រមទាំង​ធ្វើការ​បោះពុម្ព​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​ក្នុង​ស្រុក​ ​និង​ ​នៅ​លើ​ពិភពលោក​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​ ​OPPO​ ​គឺ​ ​Reno​ ​10X​ ​Zoom​ ​បាន​កំពុង​ឆក់​យក​បេះដូង​អ្នក​ដែល​ស្រលាញ់​ការ​ថតរូប​ ​និង​ ​អ្នក​ដែល​តែងតែ​ស្រមើ​ស្រ​ម៉ៃ​លើ​គំនិត​ច្នៃប្រឌិត​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​ ​ព្រោះ​ស្មា​ត​ហ្វូ​ននេះ​ ​បាន​បំពាក់មក​ជាមួយនឹង​កាមេរ៉ា ៣ គ្រាប់​ ​ដូចជា​កាមេរ៉ា​មេ​ ​កាមេរ៉ា​ពង្រីក​មុំ​ ​កា​មេ​រ៉​ខា​ ​Zoom​ ​ប្រវែង​វែង​ ​ដែល​ទទួលស្គាល់​ថា​ជា​ស្មា​ត​ហ្វូ​នដែល​អាច​ចាប់​យក​រូបភាព​ច្បាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​ស្ទើរតែ​គ្រប់​ ​សេ​ណា​រី​យ៉ូ​លើ​ទាំងអស់​នៃ​ប្លង់​ថតរូប​ ​សម្រាប់​អ្នក​ដែល​ស្រលាញ់​បច្ចេកវិទ្យា​កាមេរ៉ា​ ​និង​ប្រកបដោយ​បទពិសោធន៍​ក្នុង​ការប្រើ​ប្រាស់​៕​

របៀបចូលរួមការប្រកួត៖

អត្ថបទ៖ រក្សា

មតិយោបល់