• 2019-08-12 01:29:50
  • ព័ត៌មាន

Huawei ដាក់​លក់​ឧបករណ៍​ប្រើ HarmonyOS មុន​គេ​បង្អស់ តម្លៃ ៥៤០ ដុល្លារ

  • 2019-08-12 01:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ HarmonyOS ដែល​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន នឹង​ត្រូវ​បំពាក់​ទៅ​លើ​ទូរទស្សន៍​ឆ្លាតវៃ​ពីរ​ម៉ូឌែល​មាន Honor Vision និង Honor Vision Pro ដែល​ផលិតផល​ទាំង​ពីរ​គឺ​ជា​ឧបករណ៍​ដំបូង​បង្អស់​របស់​ Huawei ដែល​នឹង​សម្ពោធ​ប្រើប្រាស់​ OS ថ្មី។

តាម​សារព័ត៌មាន Gadgets360 បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន នឹង​ចាប់​ដាក់​លក​ទូរទស្សន៍​ឆ្លាតវៃ​ទាំង​ពីរ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ១៥ សីហា ត​ទៅ ដោយ​ទូរទស្សន៍ Honor Vision ​ថ្លៃ ៥៤០ ដុល្លារ និង Honor Vision Pro ​ថ្លៃ ៦៨០ ដុល្លារ

ជា​ទូរទស្សន៍​មាន​បំពាក់​អេក្រង់​ធំ​ទំហំ ៥៥ អ៊ីញ ផ្តល់​ជូន​កម្រិត​បង្ហាញ​ដល់ 4K ​ប្រើ​អង្គ​គណនា Honghu 818 8-core ជាមួយ​នឹង GPU ​ប្រភេទ Mali-G51។

បញ្ជាក់​ថា OS ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​សម្ងំ​អភិវឌ្ឍ​តាំង​ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ ដោយ​សព្វថ្ងៃ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​លើ​ការ​បំពាក់​ក្នុង​ស្មាតហ្វូន​ជំនាន់​ណា​មួយ​នៅ​ឡើយ ពោល​គឺ​រង់ចាំ​អុត​មើល​ស្ថានការណ៍​រវាង​ក្រុមហ៊ុន Google របស់​អាមេរិក​សិន៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់