• 2019-08-12 01:16:33
  • ព័ត៌មាន

Huawei Mate 30/Mate 30 Pro ​បំពាក់​ឈីប Kirin 990 ​រំពឹង​ប្រកាស​នៅ​ថ្ងៃ ១៩ ​កញ្ញា

  • 2019-08-12 01:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Samsung ​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ប៊ិច​សេរ៊ី​ឆ្នាំ ២០១៩ ទៅ​មើល​ក្រុមហ៊ុន​យក្ស Huawei ក៏​ត្រូវ​បាន​រំពឹង​នឹង​ដាក់​បង្ហាញ​ត្រកូល Mate ជំនាន់​ក្រោយ​របស់​ខ្លួន​ដូច​គ្នា ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ថ្ងៃ​ទី ១៩ ​កញ្ញា​នៅ​ឯ​តំបន់​អឺរ៉ុប។

ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​តាម​ការ​បង្ហើប​ពី​លោក Wang Chenglu នាយក​ជាន់​ខ្ពស់​របស់​ Huawei ​បាន​បញ្ជាក់​ថា Mate 30 និង Mate 30 Pro នឹង​មក​ជាមួយ​នូវ​បន្ទះ​ឈីប Kirin 990 ដែល​ខុស​ពី​ចចាមអារ៉ាម​សព្វមួយដង​ថា​ប្រើប្រាស់ Kirin 985 ខណៈ​ឈីប​ជំនាន់​ថ្មី​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង ​តែ​សន្សំសំចៃ​ថាមពល​បាន​ប្រសើរ​ជាង​មុន។

ជាង​នេះ Mate 30 Pro ក៏​ទំនង​ជា​ប្រើ​អេក្រង់ ៦,៧ អ៊ីញ ​មាន​ល្បឿន ៩០Hz ​ប្រភេទ AMOLED គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ៥៥ វ៉ាត់ បន្ថែម​ការ​ស្កេន​ខ្ចៅ​ដៃ​បង្កង់​ក្រោម​អេក្រង់។ កាមេរ៉ា​ក្រោយ​អាច​មាន ៤ គ្រាប់​ដោយ​មាន​ពីរ​គ្រាប់​ប្រើ Sensor ធំ​ទំហំ 40MP ។ ប៉ុន្តែ​ជុំវិញ​ការ​ប្រើប្រាស់​ប្រព័ន្ធ OS ថ្មី HarmonyOS ឬ​​អត់​នោះ ក៏​បន្ត​ស្ថិត​ជា​មន្ទិល​សង្ស័យ​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់