• 2019-08-10 04:53:09
  • ព័ត៌មាន

រឿងរ៉ាវបុរសម្នាក់ទៅរកទិញស្មាតហ្វូន Oppo តែបានត្រឹមខកចិត្ត

  • 2019-08-10 04:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច​ម្ចាស់ហាង​លក់​ទូរសព្ទចំនួន ៥ ទៅ ៦ កន្លែង​នៅក្នុងស្រុក ​ដែល​ជា​បណ្តាញ​ចែកចាយ​របស់​ ​OPPO​ ​បាន​ទាក់ទង​មក​បុគ្គលិក​លក់​នៃ​ក្រុមហ៊ុន​ ​OPPO​ ដើម្បីកម្មង់​ទូរសព្ទ​ឲ្យ​ភ្ញៀវ​។

OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition

តាមការឲ្យដឹងពីម្ចាស់ហាងមួយកន្លែងបានប្រាប់ថា បុរសម្នាក់ជាអ្នកស្រលាញ់ ចូលចិត្តនិងគាំទ្រក្រុម FC Barcelona យូរមកហើយ ក៏ស្រាប់តែបុរសរូបនោះ មិនបានចាប់អារម្មណ៍កុម្មង់​ទូរសព្ទ OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ពី​ក្រុមហ៊ុន​ផ្ទាល់ រួចបានទៅសាកសួរនៅហាងប្រមាណជា ៥ កន្លែង ប៉ុន្តែជាអកុសលអស់ស្ដុកទៅហើយ ក៏ព្រោះតែ​ដោយសារតែ​វា​មាន​ចំនួន​តិចតួច​ពេក​​ត្រឹមតែ ៦៨ គ្រឿង​ប៉ុណ្ណោះ​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មានតម្លៃ​ត្រឹម ​៩៩៩​ ​ដុល្លារ​នោះ។

រំពេចនោះ បុរសរូបនោះក៏បានចរចាថា ហ៊ានឲ្យ​តម្លៃលើស​ពី​តម្លៃ​លក់​ចេញ​ដោយក្រុម​ហ៊ុន​ ​និង​រហូតដល់​ថ្នាក់​ម្ចាស់ហាង​ទាំងនោះ​ឡើង​ ​Surprise​ ​ព្រម​ៗ​គ្នា​តែម្តង​ ឲ្យតែបានក្លាយជាម្ចាស់ស្មាតហ្វូនសំណព្វចិត្ត។

រូបតំណាង Messi ប្រធានក្រុម FC Barcelona

បុរសរូបនោះបាន​និយាយ​ថា​ ​“​ការពិត​ខ្ញុំ​ចង់​ទិញ​ទូរសព្ទ Reno ហ្នឹង​មធ្យម​ទេ​ ​តែ​ដល់ឃើញ ​ ទៅ ស្រលាញ់​វា​ត្រង់​មាន​ ​Edition​ ​Brand​ ​Barcelona​ ​ដែល​ជា​ ​Idol​ ​ក្នុងចិត្ត​របស់ខ្ញុំ​តែម្តង​ ​គឺ​ស្រលាញ់​យូរហើយ​ ​ទើប​តែ​ពេលេ​នេះ​ ​វា​បាន​មក​ស្រុកខ្មែរ​ ​ដូច្នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​ឱកាស​បែបនេះ​រំលង​ផុត​ទេ​”​។

​សូម​បញ្ជាក់​ថា​ ទោះបីជា​ទូរ​សព្ទ​ម៉ូ​ឌែល​ថ្មី​ ​OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ​មាន​សមត្ថភាព​ពិសេស​ដូចគ្នា​បេះ​បិត​ទាំង​ ​ ​កាមេរ៉ា​ ​និង ​ទំហំ​ផ្ទុក​ជាមួយ​នឹង​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​(​60X​ ​Digital​ ​Zoom​) យ៉ាងណា​ក្តី ​ក៏​វា​នៅតែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​ក្រុម​អ្នកគាំទ្រ​ ​OPPO​ ​និង​ហ្វេ​ន​របស់ក្រុម​ ​Barcelona​ ​ដដែល​។

តោះ! ចង់​ដឹង​ថា​វា​មាន​ចំណុច​ទាក់ទាញ​កម្រិត​ណា​ ​ដូច្នេះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់