• 2019-08-10 02:03:39
  • ព័ត៌មាន

​​អ្នក​ចូលចិត្ត​លេង​ហ្គេម​ត្រូវ​ម៉ាច់ ​OnePlus 6 និង 6T បើក​ឲ្យ​​អាប់​ដែត​សហ្វវែ​ហើយ

  • 2019-08-10 02:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ប្រព័ន្ធ​ដំណើការ​នៅ​លើ​ស្មាតហ្វូន​ OnePlus 6 និង 6T ​ត្រូវ​បាន​ក្រុមហ៊ុន OnePlus ​ប្រកាស​បើក​ឲ្យ​​អាប់​ដែត​សហ្វវែ​​ឡើង​ទៅ​ជំនាន់​ចុង​ក្រោយ ដែល​ផ្ដោត​លើ​មុខងារ Game mode ​ផ្តល់​ភាព​រលូន​ដល់​អ្នក​និយម​ចូលចិត្ត​លេង​ហ្គេម​លើ​ទូរសព្ទ​ល្បឿន​លឿន​ទាំង​ពីរនេះ។

OnePlus 6T

​​​កំណែប្រែ​ថ្មី​ OxygenOS ជំនាន់ 9.0.16 ​OTA នៅ​លើ 6T ​និង​ OxygenOS ជំន់ន់ 9.0.8 OTAនៅ​លើ OnePlus 6 បាន​កែកុន​លើ​កន្លែង​ខ្វះ​ខាត​ច្រើន ដោយ​ជំនួស​មក​វិញ​នូវ​មុខងារ​ដែល​ជំនួយ​ដល់​ការ​ចាប់សេវា​ VoLTE ឬVoWiFi ​ឲ្យ​កាន់​តែ​ឆ្លាត​វៃ បានប្រសើរជាងមុន។

សូម្បី​តែ​បញ្ហា​ដែល​ចុច​ចូល​ទៅ​កម្មវិធី​អត់​សូវ​ស្គាល់(Failing to respond) ​ក៏​ស្ថិត​ក្នុង​កំណែប្រែថ្មី​នេះ​ដែរ។ ដោះ​ស្រាយ​បញ្ហា​ពេល​ស្កេន​ដៃ​ដោះ​សោរ​ ឲ្យ​ដំណើការ​​ថត​អេក្រង់​ជា​វីដេអូ(Screen recorder) បើក​ដដែល​ ​មិន​ដាច់​។

OxygenO ជំនាន់ ៩ ​ក៏​បាន​បន្ថែម​មុខងារ​ Quick replyដែល​អ្នក​នឹង​ឃើញ​មាន​​នៅ​ Setting-> Utlities- Quick reply in landscpae mode។ ​អ្នក​អភិវឌ្ឍន៍​របស់ OnePlus ​ក៏​បាន​បន្ថែម​កូដ​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​ជំនាន់​នេះ​ផង​ដែរ(Android Security Patch Updated) ​និង​បង្កើន​ដំណើការ​លើ​កម្មវិធី​ឲ្យ​កាន់​តែ​រលូន​ជាង​មុន​ទៀត​ផង។

​តោះ! ​អ្នក​ប្រើ OnePlus 6 និង 6T ​ឆាប់​អាប់ដែត វឺតៗៗ​ទៅ៕

-ចុចអាន៖ ហាងឆេង OnePlus 6T ចុះ​ថ្លៃ​សល់​ប៉ុន្មាន ក្រោយ​ម៉ូឌែល​ថ្មី OnePlus 7 បង្ហាញ​ខ្លួន?

-ចុចអាន៖ ច្បាស់​ចែស! OnePlus 6T រចនា​មុខងារ​ថ្មី ចម្លង​តាម iPhone ចាប់​មាន​តាំង ២ ឆ្នាំ​មុន

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់