• 2019-08-08 04:58:59
  • ព័ត៌មាន

​ប្រព័ន្ធ​ឧបករណ៍​សម្លេងដ៏ល្បីល្បាញមកពីអាល្លឺម៉ង់ បង្ហាញមុខផ្លូវការនៅខ្មែរហើយ!

  • 2019-08-08 04:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ធំ​មួយមក​ពី​ប្រទេស​អាល្លឺម៉ង់​ ដោយមាន​លក់ផលិតផល​គឺ ​AudioCenter​ ​ជាអ្នកជំនាញ​ប្រព័ន្ធ​ឧបករណ៍​សម្លេង​ដែល​មានគុណ​ភាព​ខ្ពស់​ ​លំដាប់​ពិភពលោក​ ទើបនឹងធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវឧបករណ៍បំពងសំឡេងមួយម៉ូឌែលថ្មីទៀតគឺ L Series Column System។

បាសបញ្ឃរដ៏តូចច្រឡឹងនេះ មានបំពាក់ដោយមុខងារ Sleep mode(ទាល់តែប្រគុំតន្រ្តី ទើបបើកភ្លើងខៀវ ពេលអត់បើក លោតតែភ្លើងក្រហមប៉ុណ្ណោះ)។ វាក៏មានមកជាមួយនូវ បច្ចេកវិទ្យាជំនួយសំឡេងផងដែរ។

L Series Column System

សម្រាប់តម្លៃពេញមួយសិត(set) គឺ ៣៤០០ ដុល្លារ។ យ៉ាងណាមិញ ក្រុមហ៊ុនក៏បានផ្ដល់នូវជម្រើសដ៏ពិសេស ខណៈពេលសម្ពោធផ្លូវការនោះគឺមានការទទួល​បានការ​បញ្ចុះតម្លៃ​ ២០​%​ នៅសល់ ២៧២០ ដុល្លារ។

ជាងនេះទៀត អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូតដល់​ ​២០%​ ​រាល់​ការ​ជាវ​ផលិតផល​របស់​ក្រុមហ៊ុន​ ​Audiocenter​ ​គ្រប់​ម៉ូដែល​ ​គ្រាន់តែ​អ្នក​យក​លុយ​មក​កក់​ចំនួន​ត្រឹមតែ​ ​១០​%​ ​ភាគរយ​តែប៉ុណ្ណោះ​ ​ខាង​ក្រុមហ៊ុន​នឹង​ទុក​ឱកាស​ពន្យារពេល​រហូតដល់​ ​៣ ខែ​​។

Audiocenter ជាក្រុមហ៊ុនទទួលបានសិទ្ធនាំចូល​ និង​ចែកចាយ​ដោយក្រុម​ហ៊ុន VS​ ​SOUND​ ដែលឈរជើងនៅលើទីផ្សារកម្ពុជាច្រើនឆ្នាំមកហើយ ​និង​បានសហការ​ជាមួយ​តំណាងចែកចាយ (​Dealer​) ជាច្រើន​ទូទាំង​ប្រទេស​រួចមកហើយ។ ជាមួយ​នឹង ​Audiocenter ដែលជាអ្នកជំនាញខាងប្រព័ន្ធសំឡេងនេះក៏​មាន​ក្រុមការងារ​មក​ពី​ប្រទេស​ថៃ​ ​ចិន​ ​អាល្លឺម៉ង់​ ​មក​ចែករំលែក​បទពិសោធន៍​៕

រូបភាព៖ PrumMedia

អត្ថបទ៖ រក្សា

មតិយោបល់