• 2019-08-07 03:44:57
  • ព័ត៌មាន

ទិន្នន័យចុងក្រោយថា OPPO បានរុញ​ Apple ​ឲ្យ​ធ្លាក់មកនៅលេខ ៤

  • 2019-08-07 03:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល Apple ​ប្រកាស​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាសទី ២ ឆ្នាំ ២០១៩ កាល​ពី​សប្ដាហ៍​មុន​ គេ​បាន​ដឹង​ថា​​ចំណូល​ពី​ការ​លក់ iPhone មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​​ថា​លក់​ iPhone បាន​ប៉ុន្មាន​គ្រឿង​នោះ​ទេ។

សប្ដាហ៍​មុន​នេះ​ដែរ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics និង Counterpoint Research បាន​សន្និដ្ឋាន​ថា​ចំនួន​លក់​ iPhone ​នៅ​ត្រីមាស​ទី ២ នេះ​បាន​ថយ​ចុះ ១២% និង ១១% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​​ឆ្នាំ​មុន។ នៅ​ថ្ងៃ​នេះ​ដែរ​ក្រុមហ៊ុន​ស្រាវ​មួយ​ទៀត​គឺ IHS Markit បាន​បញ្ចេញ​តួ​លេខ​អំពី​ទីផ្សារ​ស្មាតហ្វូន ដែល​បាន​សន្និដ្ឋាន​ថា​ចំនួន​លក់ iPhone ធ្លាក់​ចុះ​ដល់ ១៤,៦% ឯណោះ ពោល​លក់​បាន​ ៣៥,៣ លាន​គ្រឿង ក្នុង​រយៈពេល ៣ ខែនេះ។

ទិន្នន័យពី IHS

ទិន្នន័យ​របស់​ IHS បាន​បង្ហាញ​ថា​ទីផ្សារ​ស្មាតហ្វូន​ទាំង​មូល​លើ​សកលលោក​​មាន​ការ​ថយ​ចុះ​ចំនួន​លក់​​ជិត​ ៤% ​ហើយ​ដូច​គ្នា​នឹង​ទិន្នន័យ​របស់ Strategy Analytics និង Counterpoint Research ដែរ​គឺ Apple ជា​ក្រុមហ៊ុន​ក្នុង​តំណែង​កំពូល​ទាំង ៥ តែ​មួយ​គត់​ដែល​ថយ​ចុះ​ចំនួន​លក់។ ការ​សន្និដ្ឋាន​របស់ IHS បាន​ធ្វើ​ឲ្យ Apple ឈរ​នៅ​តំណែង​លេខ​ ៤ ក្នុង​នាម​ជា​ក្រុមហ៊ុន​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ ត្រូវ​បាន​ផ្ដួល​ដោយ​ Samsung, Huawei និង OPPO។

​​IHS បាន​លើក​ឡើង​ថា​​ការ​ថយ​ចុះ​ចំនួន​លក់​ iPhone ដោយ​សារ​ការ​កំណត់​តម្លៃ​លក់​ថ្លៃ និង​ការ​​ទម្លាក់​ថ្លៃ​​តិច​តួច​លើ iPhone អាយុ​កាល​ ២ ទៅ ៣ ឆ្នាំ។ ពួក​គេ​បាន​ព្យាករណ៍​ថា​​ចំនួន​លក់ iPhone នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ត្រីមាស​បន្ទាប់៕​

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់