• 2019-08-06 09:56:01
  • ព័ត៌មាន

ហេតុផល ៤ ដែល OPPO​ ​F11​ ​Pro នៅតែពេញនិយមដល់ឥឡូវ

  • 2019-08-06 09:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះជាស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Oppo បានចេញមកព្រោងព្រាតទៅហើយក្ដី តែយ៉ាងណាមិញ OPPO​ ​F11​ ​Pro​ នៅតែជាពេញនិយមសម្រាប់កញ្ចប់លុយកាក់ (Budget) ក្នុងការសម្រេចចិត្តទិញយកមកប្រើ។

OPPO​ ​F11​ ​Pro

- ទី១៖ ​ជម្រើសមេម៉ូរីធំ

OPPO​ ​F11​ ​Pro​ ផ្តល់​ជម្រើសមេម៉ូរី 128GB​ ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ ​ដែល Smart​ ​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ឆ្នាំ ២០១៩ នេះ​​ព្រោះ​វា​មាន​អេក្រង់​លាត​ពេញ​មិន​រំខាន​ដល់​ភ្នែក​ នៅពេល​ទស្សនា​រូបភាព​វីដេអូ​ ​និង​អាច​កំដរ​អ្នកលេង​ហ្គេម​អន​ឡា​ញបា​នយ៉ាង​ស្រលះ​ភ្នែក​។

-ទី២៖ ថាមពល​ថ្មធំ

OPPO​ ​F11​ ​Pro ​មាន​ថាមពល​ថ្ម​រហូតដល់​ទៅ​ ​4000​ ​mAh​ ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​3.0​ ​ហើយ​ស្មា​ត​ហ្វូ​ន​ ​ដែលSmart​ ​គឺ​សំដៅលើ​ស្មា​ត​ហ្វូ​នដែ​លមាន​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​ ​​128GB​ ​ជា​ទំហំ​ដែល​មានការ​គាំទ្រ​ខ្លាំង​ដោយ​មិន​ចាំបាច់​ឲ្យ​លោកអ្នក​បន្ថែម​ ​SD​ ​Card​ ​ឡើយ​។

-ទី៣៖ កាមេរ៉ាស្មា​ត​ហ្វូ​នឆ្លាតវៃ

កាមេរ៉ាស្មា​ត​ហ្វូ​នឆ្លាតវៃ អាច​ផ្តិត​យក​រូបភាព​ច្បាស់​នៅ​ទី​ងងឹត​ ​និង​ ​ថត​រូប​ស៊ែ​ល​ហ្វី​របស់​លោកអ្នក​បាន​យ៉ាង​ច្បាស់​ល្អឥតខ្ចោះ​។​

-ទី៤៖ ភាពងាយស្រួលក្នុងការប្រើប្រាស់។

យោងតាមបទពិសោធន៍នៃការប្រើផ្ទាល់របស់អ្នកប្រើមួយចំនួនធំ បង្ហាញថា ការរើសយកស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ ​OPPO​ ​F11​ ​Pro​ ​128GB​ ​នេះ​ដើម្បី​ការទិញ​អីវ៉ាន់​អន​ឡាញ​ ​និង​ ​Scan​ ​Cord​ ​នៅតែ​ទី​សាធារណៈបានរហ័ស​ ​កាន់​ថ្ម​បាន​យូរ​ ​និង​ដំណើរការបានរលូន(​Smooth)​ ​ថែមទៀត​ផង​​។

លើសពីនេះ ​នៅពេល​ដែល​បច្ចេកវិទ្យា​កាន់តែ​ដើរទៅ​មុខ​ ​និង​​កាន់តែ​ជឿនលឿន​ឥត​ដែន​កំណត់​ ​នោះ​ការ​គិត​របស់​មនុស្សយើង​ម្នា​ក់ៗ​កាន់តែ​ទាន់សម័យ​ទៅតាម​យុគសម័យ​ផង​ដែរ​ ​អ្នកខ្លះ​បាន​គិតថា​ ​ការដែល​ធ្វើខ្លួន​ឯង​ក្លាយជា​មនុស្ស​ទាន់សម័យ​កាល​គឺជា​រឿង​ដែល​ចាំបាច់​ ​និង​​ល្អ​បំផុត​ ​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ ​ដោយសារតែ​នៅក្នុង​ផ្នត់គំនិត​របស់​ពួកគេ​យល់ឃើញ​ថា​ ​ពួកគេ​បាន​ប្រឹងរក​លុយ​មក​ ​គឺ​ដើម្បី​បំពេញ​តម្រូវការ​ចង់បាន​ ​និង​​ចាំបាច់​របស់​ពួកគេ​ ​ដូច្នេះ​គេ​តែងតែ​ជ្រើស​យក​អ្វី​ដែល​ពួកគេ​ពេញចិត្ត​ ​និង​​អាច​ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគេ​ដែល​មិន​អាច​ធ្វើ​ដោយ​ផ្ទាល់​បាន​។​

​ឧទាហរណ៍​៖ ងាយ​ៗ​ថា​ ​ហេតុអ្វីបានជា​ខ្ញុំ​សរសេរ​ប្រធានបទ​ស្តី​ពី​ ​មនុស្ស​ទាន់សម័យ​តែង​ជ្រើស​យក​ទូរសព្ទ​ឆ្លាតវៃ​ ​ព្រោះ​សម័យនេះ​ទៅ​ហើយ​មាន​មនុស្ស​តិចណាស់​ ​ដែល​មិន​ស្គាល់​ស្មា​ត​ហ្វូ​ននោះ​ ​សូម្បីតែ​មនុស្សចាស់​ទូទៅ​ ​ក៏​ពួកគាត់​តែង​មាន​ស្មា​ត​ហ្វូ​នប្រើ​ប្រាស់​ដែរ​ ​ព្រោះ​ស្មា​ត​ហ្វូ​ន​ ​ឬ​​ទូរសព្ទ​ឆ្លាតវៃ​ ​គឺជា​ឧបករណ៍​ដែល​ផលិត​ដោយដៃ​មនុស្ស​ ​និង​​បង្កើត​ឡើង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ព​សរ​បស់​មនុស្ស​ដែល​វៃឆ្លាត​បំផុត​។​

​ពួកគេ​បាន​កំ​លាយ​ឧប​រក​ណ៍​មួយ​ប្រភេទ​នេះ​ ​ទៅជា​របស់​ដែល​មានតម្លៃ​ ​និង​​មាន​ភាព​វៃឆ្លាត​ ​និង​​ចាំបាច់​សម្រាប់​មនុស្ស​ ​ដូចជា​សម្រួល​ដល់​ការសន្ទនា​គ្នា​ ​ការ​ទំនាក់ទំនង​ ​ការ​ទស្សនា​ ​និង​​ការសិក្សា​ស្រាវជ្រាវ​ជាដើម​។​

​មិន​តែប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៩ នេះ​​ចំពោះ​ស្មា​ត​ហ្វូ​នដែល​ជា​ជម្រើស​ដ៏​សាក​សម​ ​គឺ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើជា​ជំនួយការ​សម្រាប់​មនុស្សយើង​ទាំង​ការ​ថតរូប​ទុកជា​អនុស្សាវរីយ៍​ ​និង​​ផ្ទុក​ទិន្នន័យ​ទាំងឡាយ​សម្រាប់​ពួកគេ​ផង​ដែរ​។​

​បច្ចុប្បន្ន​នេះ​ទីផ្សារ​ទូរសព្ទ​កំពុង​មានការ​ប្រកួតប្រជែង​គ្នា​ ​ដោយ​ពួកគេ​បាន​សម្រិតសម្រាំង​ទាំង​រូបរាង​ខាងក្រៅ​ប្រកបដោយ​ភាព​ទាក់ទាញ​ ​គ្រាន់តែ​ឃើញ​ភ្លាម​ ​ចង់បាន​តែម្តង​ ​និង​រចនា​ផ្នែក​ខាងក្នុង​បាន​យ៉ាង​ល្អ​សម្រាប់​តម្រូវការ​អតិថិជន​របស់​ពួកគេ​៕

​ ​

អត្ថបទ៖ រក្សា

មតិយោបល់