• 2019-08-06 08:08:04
  • ព័ត៌មាន

ដឹងអត់! ៧ឆ្នាំ​មកនេះ យាន Curiousity ធ្វើដំណើរបាន​២១គីឡូម៉ែត្រ​នៅលើ​ភពអង្គារ (មានវីដេអូ)

  • 2019-08-06 08:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ​២០១២ យាន​ Curiosity rover របស់អង្គការ​ណាសា បាន​ចុះចត​ដំបូងគេបង្អស់​លើផ្ទៃដី​ភពអង្គារ បន្ទាប់ពីបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Cape Canaveral កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១១។

រូបថត៖ អង្គការណាសា

ក្នុងរយៈពេល​ ៧ឆ្នាំ​មកនេះ យាន Curiosity បាន​ធ្វើដំណើរ​លើផ្ទៃដីភពអង្គារ ២១គីឡូម៉ែត្រហើយ (ឡើងទួល ៣២៨ម៉ែត្រ) ពី​តំបន់ដែល​បានចុះចត។ ក្នុងនោះ​វាបាន​រកឃើញ​ថា ភពអង្គារមាន​លក្ខខណ្ឌ​ដែល​អាច​ទ្រទ្រង់​ដល់ជីវិត​អតិសុខុមប្រាណ កាលពី​អតីតកាល។

ទន្ទឹមនឹងដែរ Curiosity កំពុង​ស្ថិតក្នុង​ដំណើរទៅតំបន់មួយ​ដែល​អ្នកវិទ្យាសាស្រ្ត​ហៅថា «The clay-bearing unit» ពោលគឺ​តំបន់នេះគឺជាអូរ និង​បឹង កាលពី​រាប់​ពាន់​លាន​ឆ្នាំមុន។ តំបន់នេះ ត្រូវបាន​អ្នកវិទ្យាសាស្រ្តអង្គការ​ណាសា​អង្កេត​ឃើញតាមរយៈយានអវកាស Mars Reconnaissance Orbiter (MRO) ជាងពីរបីឆ្នាំមុន​ការបាញ់បង្ហោះយាន Curiosity៕

សូមទស្សនាវីដេអូ៖

ប្រភព៖ NASA ប្រែ​សម្រួល៖ សំភី

មតិយោបល់