• 2019-08-06 02:38:51
  • ផលិតផលថ្មី

Galaxy Watch Active 2 បង្ហាញ​ជា​ផ្លូវ​ការ​នាំ​មក​​វិញ​នូវ​មុខ​ងារ​បង្វិល​គែម​

  • 2019-08-06 02:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន​ Samsung បាន​បញ្ចេញ​នាឡិកា​ឆ្លាត​ពីរ​មក​ទីផ្សារ​ ក្នុង​នោះ​មាន​​ Galaxy Watch និង Galaxy Watch Active ។ ​នាឡិកា​ប្រភេទ​ Active នេះ​គឺ​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ហាត់​កីឡា​ ឬ​ អ្នក​ចង់​បាន​នាឡិកា​ឆ្លាត​ ដែល​មាន​​ជម្រើស​ពណ៌​ច្រើន​និង​តម្លៃ​ធូរ​ថ្លៃ​ជាង Galaxy Watch ។ នៅ​ថ្ងៃ​នេះ​ផង​ដែរ​ Samsung បាន​បញ្ចេញ​ជំនាន់​ទី​២​របស់​ប្រភេទ Active នេះ​គឺ Galaxy Watch Active 2

ជំនាន់​ទី​២​នេះ​ មាន​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​ដូច​នឹង​ស៊េរី​មុន​ដែរ​ ប៉ុន្តែ​ Galaxy Watch Active 2 នាំ​មក​វិញ​នូវ​មុខ​ងារ​ប្រចាំ​ត្រកូល​នាឡិកា​ឆ្លាត​របស់​ខ្លួន​នោះ​គឺ ការ​បង្វិល​គែម​នាឡិកា​ជំនួស​ការ​ touch ប៉ុន្តែ​នាឡិកា​នេះ​ពុំ​មាន​គែម​ដែក​សម្រាប់​បង្វិល​ដូច Galaxy Watch ឡើយ។ វា​ប្រើ​បច្ចេកវិទ្យា​ digital rotating bezel មាន​ន័យ​ថា​គែម​របស់​នាឡិកា​នេះ​ជា​កញ្ចក់​ធម្មតា ហើយ​មិន​អាច​បង្វិល​បាន​​ឡើយ​ គឺ​វា​ស្គាល់​ការ​ប៉ះ​របស់​អ្នក នៅ​ពេល​អ្នក​បង្វិល​ដៃ​អ្នក​ជុំវិញ​គែម​វា វា​នឹង​ដំណើរ​ការ​ដូច​គែម​បង្វិល​បាន​ដែរ​។

ខណៈ​ពេល​បង្វិល​ ម៉ូទ័រ​ញ័រ​របស់​នាឡិកា​នេះ​​បង្កើត​ជា​រំញ័រ​តិចៗ​ ដូច​ទៅ​នឹង​ពេល​​បង្វិល​គែម​ដែរ​។ Active 2 នាំ​មក​នូវ​មុខងារ​សុខភាព​ថ្មី​ផង​ដែរ​គឺ មុខងារ​វាស់​សម្ពាធ​ឈាម​ (ECG)​ ដូច​ Apple Watch 4​។ នាឡិកា​នេះ​មាន​ពីរ​ទំហំ​គឺ ៤០ និង ៤៤ mm ព្រម​ទាំង​មាន​ស៊េរី Bluetooth និង​ LTE ផង​ដែរ។ Galaxy Watch Active 2 ចេញ​លក់​នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ជាមួយ​នឹង​តម្លៃ​ផ្តើម​ ២៧៩ ដុល្លារ​

ដើម្បី​ពណ៌​មាន​បន្ថែម​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ theverge ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់