• 2019-08-06 01:26:41
  • ព័ត៌មាន

ស្មាតហ្វូន​ប្រើ HongMeng OS រំពឹងលេចមុខនៅថ្ងៃទី ៩ សីហា តម្លៃក្រោម ៣ សន្លឹក

  • 2019-08-06 01:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន Global Times ​បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន​ប្រទេស​ចិន Huawei នឹង​ប្រកាស​ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ដំបូង​បង្អស់​របស់​ខ្លួន​ដែល​មាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ HongMeng OS នៅ​សន្និសីទ​ Huawei Developer Conference នា​ថ្ងៃ​ទី ៩ សីហា​ក្នុង​ទីក្រុង Dongguan ខេត្ត Guangdong។

ជា​ប្រភេទ​ស្មាតហ្វូន​ធុន​កណ្តាល​មាន​តម្លៃ​ប្រមាណ ២៨៩ ដុល្លារ ដោយ​វា​ជា​យុទ្ធសាស្រ្ត​ទាក់​ចិត្ត​អ្នក​ប្រើប្រាស់​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ជាមួយ OS ថ្មី​របស់​ខ្លួន ឈរ​លើ​គោលដៅ​ព្យាយាម​ដក​ខ្លួន​ម្តង​មួយ​ជំហាន​ចេញ​ពី Android របស់ Google។ នេះ​បើ​តាម​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ប្រភព​ខាង​លើ។

យ៉ាងណាមិញ​ប្រព័ន្ធ​ប្រតិបត្តិ​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង​នេះ ​នៅ​តែ​អាច​គាំទ្រ​ដំណើរការ​ជាមួយ​កម្មវិធី​របស់ Android ​បាន​ដដែល ហើយ​ទាក់ទិន​ការ​ព្រួយបារម្ភ​ដល់​ចន្លោះ​ប្រហោង​ប្រព័ន្ធ​សុវត្ថិភាព​គឺ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។

ប្រភព​មួយ​ផ្សេង​ទៀត​ពី 36kr.com ក៏​បញ្ជាក់​ថា​ទូរទស្សន៍​ឆ្លាតវៃ​ស្លាកយីហោ Honor ដែល​មាន​ប្រើប្រាស់ HongMeng OS ​នឹង​ប្រកាស​ផ្សាយ​នៅ​ថ្ងៃ​ទី ១០ សីហា​រំលង​គ្នា​មួយ​ថ្ងៃ​នោះ​ផង​ដែរ មុន​ពង្រីក​ខ្លួន​ចូល​វិស័យ​ដទៃ​ដូច​ជា​រថយន្ត​បើក​ស្វ័យប្រវត្តិ និង​ឧបករណ៍​ជាច្រើនទៀត​ក្នុង​ថ្ងៃ​អនាគត៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់